
អត្ថបទៈ យូ វសនា
រដ្ឋបាលខេត្តព្រៃវែងបានជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និងស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិ ព្រៃក្រឡាញ់តូច ឃុំ ព្រៃស្រឡិត ស្រុក ពារាំង ខេត្ត ព្រៃវែង ឱ្យបានជ្រាបថា គណៈកម្មការរដ្ឋបាល បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលរួមមាន ប្លង់សុរិយោដី និង បញ្ជីរឈ្មោះអ្នកកាន់ កាប់ដី ដែលក្រមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ។
សេចក្ដីជូនដំណឹងបន្តថា ការពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹម ឬ ខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះមានរយៈពេល ១៥ ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក គិតចាប់ពីថ្ងៃទី១ ខែ តុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៥ ជាកំហិត ទីតាំងគឺនៅទីស្នាក់ការភូមិ។ ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែល បានបើកចំហរជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬ តវ៉ានៅពេលក្រោយទៀតបានឡើយ។
សេចក្តីជូនដំណឹងបន្តថា ផុតរយៈពេលកំណត់នៃការបិទផ្សាយខាងលើនេះ គណៈកម្មការរដ្ឋបាលនឹងបូកសរុបហើយ លើកសំណើរផ្តល់សិទ្ធិលើអចលវត្ថុនៅអភិបាលខេត្ត ដើម្បីពិនិត្យ សម្រេចរួចបញ្ជូនអោយរដ្ឋបាលសុរិយោដី ចេញ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលវត្ថុ (ប័ណ្ណកម្មសិទ្ធ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈច្បាប់ ៕



អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល
ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី
ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ
បណ្ណកម្មសិទ្ធិដីធ្លីជាង១ម៉ឺនបណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២ភូមិ នៅស្រុកកៀន ស្វាយ ខេត្តកណ្ដាល
ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ស្នើសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហីដីធ្លីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជននាពេលថ្មីៗនេះ
ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ
ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម
01-មេសា-2026 - ម៉ោង 11:07:AM
30-មិនា-2026 - ម៉ោង 05:29:PM
23-មិនា-2026 - ម៉ោង 11:01:AM
19-មិនា-2026 - ម៉ោង 10:50:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា