សារព័ត៌មានបៃតងប៉ុស្តិ៍

បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់អូភេ ស្រុកស្ទោង ត្រូវបានដោះស្រាយ

31-តុលា-2025 - ម៉ោង 10:21:AM

អត្ថបទ៖ សំនៀង

 

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះដោះស្រាយបញ្ចប់វិវាទដីទំនាស់តំបន់អូភេ ក្នុងភូមិសាស្ត្រស្រុកស្ទោង បន្ទាប់ពីជួបប្រជុំជាច្រើនលើកច្រើនសារ ទីបំផុតត្រូវបានសម្រេចដោះស្រាយបញ្ចប់វិវាទទំនាស់ដីធ្លីដែលបងប្អូនប្រជាពលរដ្ឋប្តឹងទាមទារ ដោយអះអាងថា ជាដីដែលធ្លាប់អាស្រ័យផលយូរឆ្នាំមកហើយ មានទំហំ ៨០ហិកតា រួមទាំងអាងទឹក ដែលមានទីតាំងស្ថិតនៅតំបន់អូភេ ឃុំម្យាក្រង ស្រុកស្ទោង រវាងប្រជាពលរដ្ឋរស់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមស្មាមញញឹមទាំងអស់គ្នា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅសាលាស្រុកស្ទោង។

 

បន្ទាប់ពីបានប្រជុំសម្របសម្រួលពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ភាគីប្រជាពលរដ្ឋបានព្រមព្រៀងឯកភាពគ្នា ដើម្បីបញ្ចប់វិវាទដោយផ្អែកលើកិច្ចសន្យាចំនួន៣ចំណុច រួមមាន ១-ភាគីប្រជាពលរដ្ឋ យល់ព្រមទទួលយកការដោះស្រាយរបស់រដ្ឋបាលខេត្ត ដោយទទួលយកដីស្រែទំហំសរុប ៤០ហិកតា និងដីអាងទឹកទំហំ ៤០ហិកតា តាមរយៈកិច្ចសន្យាជួលពីរដ្ឋបាលខេត្ត។ ប៉ុន្តែអាងទឹកត្រូវបែងចែកជាពីរផ្នែក ដោយផ្នែកខាងជើងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងផ្នែកខាងត្បូងប្រគល់ឱ្យប្រជាពលរដ្ឋដែលទទួលបានសិទ្ធិលើផ្ទៃដីទំហំ ៣៥ហិកតា ដើម្បីប្រើប្រាស់ និងអាស្រ័យផល មានទីតាំងស្ថិតនៅតំបន់អូភេ ឃុំម្សាក្រង ស្រុកស្ទោង ក្នុងករណីរដ្ឋត្រូវការ ត្រូវប្រគល់ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ។ ២-ដីដែលរដ្ឋបាលខេត្តបានសម្បទានជូន មិនត្រូវបានអនុញ្ញាតឱ្យលក់ដូរជាដាច់ខាត។ ករណីរដ្ឋបាលខេត្ត រកឃើញថាមានការលក់ដូរ ឬផ្ទេរសិទ្ធិទៅអ្នកផ្សេង នោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និង៣-ចំពោះអាងស្តុកទឹកត្រូវរក្សាទុក នៅពេលមានប្រភពទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់តាមបច្ចេកទេស ប្រជាពលរដ្ឋអាចដាក់លិខិតស្នើសុំមករដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងសុំជួលពីរដ្ឋបាលខេត្ត។ ដំណោះស្រាយនេះនឹងប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងធ្វើការបែងចែកជូនបងប្អូនប្រជាពលរដ្ឋ។ បងប្អូនប្រជាពលរដ្ឋយល់ព្រមចំពោះមុខរដ្ឋបាលខេត្ត បញ្ចប់ទំនាស់ និងការតវ៉ាផ្សេងៗទៀត៕

 

ព័ត៌មានទាក់ទង

អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ បណ្ណកម្មសិទ្ធិដីធ្លីជាង១ម៉ឺនបណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២ភូមិ នៅស្រុកកៀន ស្វាយ ខេត្តកណ្ដាល ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង  ស្នើសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហីដីធ្លីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជននាពេលថ្មីៗនេះ ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម