
អត្ថបទ៖ សំនៀង
ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្រាប់ការចុះបញ្ជីមន្ត្រីសាធារណៈមកក្នុង ប.ស.ស. បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្រាប់ការចុះបញ្ជីមន្ត្រីសាធារណៈ មកក្នុង ប.ស.ស. ដែលមានសមាជិកចូលរួមមកពីតំណាងក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងមូលនិធិជាតិជំនួយសង្គម ពិភាក្សាលើការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន និងនីតិវិធីនៃការប្រកាសបង់ភាគទានសម្រាប់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម ម៉េង ហុង បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ដែលជាជំហានមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពទិន្នន័យបច្ចុប្បន្នរបស់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក៏ដូចជានីតិវិធីនៃការប្រកាសបង់ភាគទានសម្រាប់មន្ត្រីដែលផ្អែកលើកិច្ចព្រមព្រៀងការងារ និងក្រុមគោលដៅពាក់ព័ន្ធផ្សេងៗទៀត ដែលត្រូវទទួលបានការធានាដោយរបបសន្តិសុខសង្គមបានទាន់ពេលវេលា ប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
តាមរយៈកិច្ចប្រជុំនេះ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធបានផ្ដល់ធាតុចូល ពិភាក្សាយ៉ាងលម្អិត ស៊ីជម្រៅ និងបានដោះស្រាយបញ្ហាប្រឈមមួយចំនួនប្រកបដោយផ្លែផ្កា ដែលជួយសម្រួលដល់ការអនុវត្តការងារបច្ចុប្បន្នរបស់ ប.ស.ស. កាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន និងអាចធានាបានដល់ការអនុវត្តរបបសន្ដិសុខសង្គម ព្រមទាំងការផ្ដល់អត្ថប្រយោជន៍នានាជូនដល់ក្រុមគោលដៅ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា៕
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញចេញជនបរទេសសរុប ៤១៩នាក់ ចេញពីកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ
កុមារជាង១លាននាក់ បានទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ
ក្រសួងការងារបានដោះស្រាយបញ្ចប់សព្វគ្រប់ ចំពោះការទាមទាររបស់កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក
រដ្ឋាភិបាលអូស្ត្រាលី និងអង្គការអុកស្វាម ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា–ថៃ
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជំរិតទារប្រាក់លើស្ត្រីជាជនជាតិវៀតណាមម្នាក់
ប.ស.ស. និង និយ័តករមូលបត្រកម្ពុជា ពិភាក្សាលើសេចក្ដីព្រាង MoU ស្តីពីការលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា
របាយការណ៍ស្ថានការណ៍ HRF ព្រមានពីតម្រូវការមនុស្សធម៌ដែលនៅបន្តមាននៅតាមព្រំដែនកម្ពុជា–ថៃ
ក្រុមហ៊ុន និងអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល រួមគ្នាគាំទ្រប្រជាពលរដ្ឋភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ
30-មករា-2026 - ម៉ោង 02:50:PM
30-មករា-2026 - ម៉ោង 09:19:AM
26-មករា-2026 - ម៉ោង 02:28:PM
16-មករា-2026 - ម៉ោង 11:17:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា