សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អ្នកនាំពាក្យក្រសួងការជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃថាកម្ពុជាបើកការបាញ់ប្រហារមុនទៅលើកងទ័ពខ្លួន

08-ធ្នូ-2025 - ម៉ោង 11:09:AM

ដោយ៖ វិចិត្រ

 

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា អ្នកនាំពាក្យ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានទាត់ចោលការចោទប្រកាន់របស់ថៃដែលថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុនទៅលើកងទ័ពខ្លួន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការទាត់ចោលនេះធ្វើឡើងក្រោយពេលដែលផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយបំភ្លៃព័ត៌មានខុសពីការពិត ក្នុងបំណងបំភាន់ភ្នែកអន្តរជាតិ។

 

ផ្ទុយទៅវិញ នៅព្រឹកថ្ងៃទី៨ ខែធ្នូ នេះ ចាប់ពីវេលាម៉ោងប្រមាណ ជាង៥ព្រឹក យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក។ សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

 

តែយ៉ាងណាក៏ដោយ ក្រសួងការពារជាតិបញ្ជាក់ថា ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។

 

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជាថា ខ្លួនបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ៕

ព័ត៌មានទាក់ទង

យោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឥតដាច់ស្ទើរពេញមួយយប់ អ្នកនាំពាក្យក្រសួងការជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃថាកម្ពុជាបើកការបាញ់ប្រហារមុនទៅលើកងទ័ពខ្លួន រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមសន្និសីទស្តីពី « គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» លើកទី៧ នៅសិង្ហបុរី អង្គការ សមាគម សហជីព និងសហគមន៍នៅកម្ពុជាជាង២០០ ថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ ក្រសួងការពារជាតិកម្ពុជាបដិសេដការចុះផ្សាយថាកម្ពុជាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធាថៃជាន់ផ្ទុះ និងរងរបួសធ្ងន់ ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង (TMAC)របស់ថៃបើកកិច្ចប្រជុំរួមគ្នា ដើម្បីបន្តពិភាក្សាលម្អិតអំពីតំបន់សាកល្បងក្នុងតំបន់អាទិភាព ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះទៅពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ភាគីថៃ ឱ្យបង្ហាញសុឆន្ទៈក្នុងការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធីប្រកបដោយការអត់ធ្មត់ អភិបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យអភិបាលខេត្តស្រះកែវ ប្រទេសថៃ អត់ធ្មត់ ខណៈមានការតវ៉ាចំពោះ ការសាងសង់ជម្រកបណ្តោះអាសន្ន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម