សារព័ត៌មានបៃតងប៉ុស្តិ៍

ប្រជាពលរដ្ឋចំនួន ៣៣៨គ្រួសារ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី

18-កញ្ជា-2025 - ម៉ោង 10:21:AM

អត្ថបទ៖ សំនៀង

ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត  បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣៣៨គ្រួសារ ស្មើនឹង ៦០១ ប័ណ្ណ ស្ថិតនៅក្នុងភូមិ សៀមប៉ាង និងភូមិ បានមួង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែកញ្ញា  ឆ្នាំ២០២៥។

ថ្លែងនៅក្នុងកម្មវិធីនោះដែរ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង  បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវថែរក្សាដីធ្លីដែលជាទ្រព្យរបស់ខ្លួន ដើម្បីទុកចែកតកូនតចៅកុំលក់ដូរឱ្យសោះ ខណៈមនុស្សចេះតែបន្តកើតរាល់ថ្ងៃ ប៉ុន្តែដីធ្លីមិនកើតទៀតនោះទេ។

ទន្ទឹមនឹងនោះ ឯកឧត្តមបានកោតសរសើរ និងថ្លែងនូវការអរគុណបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធ ទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ គាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ។

អភិបាលខេត្តរូបនេះបានបន្តថា ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្វិ គឺមានសុវត្ថិភាព និងជាមូលធន ដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់ ជួល បញ្ចាំ ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ៕

ព័ត៌មានទាក់ទង

ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម មន្ត្រីជំនាញផ្ដល់វគ្គបំពាក់បំប៉នសមត្ថភាពដល់បុគ្គលិកសមាគម និងសហគមន៍ស្ដីពី "នីតិវិធី និងយន្តការនៃការផ្ដល់ដីសម្បទានសង្គមកិច្ច" អតិថិជនទិញផ្ទះពីក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើកូដកម្មស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដី​ពន្លឿនការដោះស្រាយ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ប្រជាពលរដ្ឋចំនួន៥ភូមិ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទទួលបានបណ្ណកម្មសិទ្ធិធ្លីដីស្របច្បាប់ រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់អូភេ ស្រុកស្ទោង ត្រូវបានដោះស្រាយ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម