
ដោយ៖ វិចិត្រ
រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងន័យនេះរដ្ឋបាលខេត្តស្នើឱ្យសាធារណៈជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងដីធ្លី ក្នុងតំបន់វិនិច្ឆ័យខាងលើ ឱ្យចូលរួមពិនិត្យលើទិន្នន័យ ដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬ ខុសឆ្គង ដែលត្រូវកែតម្រូវ ឬ ជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូល ទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥ ជាកំហិត ស្ថិតក្នុងបរិវេណវត្តរំជៃ ភូមិរំជៃ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមសេចក្តីជូនដំណឹងដដែលនេះ ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មតថាទិន្នន័យដែលបានបិទផ្សាយជូនពិនិត្យជាសាធារណៈនេះ មានភាពត្រឹមត្រូវហើយ មិនអាចជំនាស់ ឬ តវ៉ានៅពេលក្រោយទៀតបានឡើយ។
ផុតកំណត់នៃការបិទផ្សាយជាសាធារណៈ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុបហើយ លើកសំណើផ្តល់សិទ្ធិលើអចលនវត្ថុទៅអភិបាលខេត្ត ដើម្បីពិនិត្យសម្រេច រួចបញ្ជូនឱ្យរដ្ឋបាលសុរិយោដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណា ដែលបំពេញគ្រប់លក្ខណៈតាមផ្លូវច្បាប់។ គណៈកម្មការរដ្ឋបាលនឹងដាក់ទីតាំងបណ្តោះអាសន្ន នៅកន្លែងលិចផ្សារ ដើម្បីរងចាំទទួលពិគ្រោះ និងផ្តល់ យោបល់ដល់អ្នកដែលមានសំណូមពរ៕
អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល
ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី
ដីបុរាណដ្ឋាន ត្រពាំង២ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបញ្ជីជាដី សាធារណៈរបស់រដ្ឋ
បណ្ណកម្មសិទ្ធិដីធ្លីជាង១ម៉ឺនបណ្ណ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ១២ភូមិ នៅស្រុកកៀន ស្វាយ ខេត្តកណ្ដាល
ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ស្នើសុំឱ្យអាជ្ញាធរដោះស្រាយបញ្ហីដីធ្លីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុនឯកជននាពេលថ្មីៗនេះ
ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ
ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម
01-មេសា-2026 - ម៉ោង 11:07:AM
30-មិនា-2026 - ម៉ោង 05:29:PM
23-មិនា-2026 - ម៉ោង 11:01:AM
19-មិនា-2026 - ម៉ោង 10:50:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា