
ដោយ៖ វិចិត្រ
នៅក្នុងវេទិកាដែលរៀបចំឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នាសណ្ឋាគារសាន់វេ ក្រុមសង្គមស៊ីវិល និងសហជីពបានជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញា C-១៩០ ដើម្បីលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ។
លោកស្រី ហេង ចិន្តា អគ្គលេខាធិការសហភាពការងារកម្ពុជា-CLC ថ្លែងថា អំពើហិង្សា និងការបៀតបៀននៅក្នុងកន្លែងការងារនៅតែកើតមានជាហូរហែ បើទោះជាមានការផ្សព្វផ្សាយការអប់រំយ៉ាងណាក្តី។ ដោយលោកស្រីបន្តថា វាពិតជាមានសារៈសំខាន់ណាស់ដែលរដ្ឋាភិបាលត្រូវផ្តល់នូវសច្ចាប័នលើអនុសញ្ញាC-១៩០នេះ ព្រោះវាផ្តល់នូវអត្ថប្រយោជន៍ទៅដល់កម្មករកម្មការិនីនៅគ្រប់វិស័យ។
ចំណែកលោក វ៉ន ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ថ្លែងថា អនុសញ្ញាC-១៩០ គឺផ្តល់នូវការការពារ កុំឱ្យមានការរំលោភបំពាននៅក្នុងពិភពការងារទាំងបុរស និងស្ត្រី ពីសំណាក់ថៅកែ។ លោបន្តថា បើរដ្ឋាភិបាលផ្តល់នូវសច្ចាប័នលើអនុសញ្ញានេះ គឺមានន័យថាបានផ្តល់នូវការការពាររួចជាស្រេច មិនឱ្យមានការរំលោភបំពានផ្សេងៗនៅក្នុងវិស័យការងារ។ ជាមួយគ្នានេះ ការបង្កា និងយន្តការដោះនៃការស្រាយក៏ជារឿងសំខាន់ផងដែរ។
សម្រាប់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ថ្លែងថា បើទោះជានៅកម្ពុជាមានច្បាប់រដ្ឋធម្មនុញ្ញដែលច្បាប់កំពូលរបស់ប្រទេស ព្រមទាំងច្បាប់មួយចំនួនទៀតដូចជា ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញារបស់អង្គកាអន្តរជាតិខាងការងារ ក៏ដោយ ក៏គេសង្កេតឃើញថានៅមានភាពចន្លោះប្រហោង ទើបនាំឱ្យអង្គការILO បានអនុម័តដាក់ឱ្យប្រើអនុសញ្ញាC-១៩០ ដែលអនុសញ្ញានេះមានវិសាលភាពគ្របដណ្តប់ទៅលើកម្មករទាំងអស់គ្រប់វិស័យ ក្នុងនោះរាប់បញ្ចូលទាំងមន្ត្រីរាជការផងដែរ។
ក្រុមការងារតស៊ូមតិ របស់ ILO C-190 កំពុងធ្វើការរួមគ្នាជាមួយសហជីព អ្នកដឹកនាំស្ត្រី បណ្តាញ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីរៀបចំ ដំណើរការយុទ្ធនាការ១៦ថ្ងៃ ដើម្បីដោះស្រាយបញ្ហាសិទ្ធិការងារនៃការទទួលបានប្រាក់ឈ្នួលទាប ការបណ្តេញចេញដោយអយុត្តិធម៌ ការរើសអើង យេនឌ័រយ៉ាងទូលំទូលាយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV) និងការបៀតបៀននៅកន្លែងធ្វើការ៕





ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់
នគរបាលជាតិបង្ក្រាបករណីផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ នៅខេត្តព្រៃវែង និងបាន ឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់
សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងជាង ១០០នាក់ ក្នុងអំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
ព្រះមហាក្សត្រ ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងយុត្តិធម៌ និង តុលាការកំពូល ធ្វើការណែអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ
08-តុលា-2025 - ម៉ោង 04:20:PM
08-តុលា-2025 - ម៉ោង 11:20:AM
07-តុលា-2025 - ម៉ោង 01:57:PM
26-កញ្ជា-2025 - ម៉ោង 09:11:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា