
ដោយ៖ កែវ រតនៈ
អ្នកស្រី ខៀវ សារ៉ុន ប្រធានសហគមន៍រមាសហែក បានមានប្រសាសន៍ថាការដែលប្រជាកសិករអាចចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គមតាមរយៈវិធីសាស្ត្រក្នុងប្រព័ន្ធដូចកម្មករកាត់ដេរ និងដេរស្បែកជើងនេះ ព្រោះថាកន្លងមកពេលដែលកសិករចង់ចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម គឺមានភាពស្មុគ្រស្មាញដោយត្រូវមានមុខរបរផ្សេងក្រៅពីកសិករដើម្បីបំពេញនិតិវិធីទើបអាចចូលជាសមាជិកបាន ដែលការណ៍នេះធ្វើឱ្យកសិករដែលបានចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គមមានចំនួនតិចតួច។
អ្នកស្រីបន្តថា ប្រសិននៅឆ្នាំ២០២៦ កសិករត្រូវបានបញ្ជូលឱ្យធ្វើជាសមាជិកបេឡាជាតិសន្តិសុខសង្គមក្នុងប្រព័ន្ធនោះ កសិករនឹងចូលជាសមាជិកកាន់តែច្រើន ព្រោះថានៅពេលដែលក្លាយសមាជិកបេឡាជាតិសន្តិសុខគឺទទួលបានអត្ថប្រយោជន៍ច្រើន។
ថ្លែងនៅក្នុង វេទិការថ្នាក់ជាតិស្ដីពី "គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន" ដែលរៀបចំដោយអង្គការអុកស្វាមកម្ពុជា និងដៃគូរួមមាន CCFC នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម បានលើកឡើងថា ការពិនិត្យនេះគឺដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រព័ន្ធគាំពារសង្គមមួយដែលទូលំទូលាយ និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ឯកឧត្តមបានបញ្ជាក់ថា៖ «ប.ស.ស. កំពុងសិក្សាពិនិត្យលើលទ្ធភាព និងយន្តការសមស្របនានា ដើម្បីធានាថា ការដាក់បញ្ចូលកសិករខ្នាតតូចនេះ នឹងផ្តល់ផលប្រយោជន៍ដល់ពួកគាត់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព ដោយគិតគូរពីលក្ខណៈពិសេសនៃវិស័យកសិកម្ម»។
ការសម្រេចនេះត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់មួយក្នុងការកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់ប្រជាកសិករ និងផ្តល់នូវសន្តិសុខសុខភាព និងប្រាក់ចំណូលជាមូលដ្ឋានដល់ពួកគាត់ ស្របពេលដែលកម្ពុជាកំពុងឈានទៅមុខក្នុងដំណើរអន្តរកាលយុត្តិធម៌៕





សហជីព និងកម្មករនិយោជិតថ្លែងអំណរគុណសម្ដេចធិបតី ដែលតែងតែយកចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុកក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ
ក្រសួងកសិកម្ម រៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦
បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥
អ្នកមានការងារធ្វើក្នុងស្រុកក្នុងឆ្នាំ២០២៥កើនឡើងប្រមាណ៨០ម៉ឺននាក់បើធៀបនឹងឆ្នាំ២០២៤
ក្រសួងការងារ និង ADB ពង្រឹងកិច្ចសហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាមតម្រូវការទីផ្សារការងារកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត
ADB ផ្ដល់ជំនួយហិរញ្ញប្បទានសម្រាប់កែលម្អវិស័យធារាសាស្ត្រកសិកម្ម កំពីងពួយ ក្នុងខេត្តបាត់ដំបង
ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ
ក្រសួងពាណិជ្ជកម្មនឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ
ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនសរុបជាង៣ពាន់អ្នកនាក់ ទទួលបានកាសឱការងារក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំ
19-មិនា-2026 - ម៉ោង 01:52:PM
10-មិនា-2026 - ម៉ោង 03:58:PM
26-គុម្ភះ-2026 - ម៉ោង 02:19:PM
26-គុម្ភះ-2026 - ម៉ោង 10:08:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា