
ដោយ៖កែវ រតនៈ
ថ្លែងទៅកាន់អង្គវេទិកានៅ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ និងបានយកឱកាសនេះជម្រាបពីការចូលរួមរបស់ក្រសួងកសិកម្ម ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សម្រាប់ការអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរគណនេយ្យភាពសមិទ្ធកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការកំណត់នូវគោលដៅផ្សាភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ និងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ធាតុចូលនិងសង្កត់ធ្ងន់ពី "មានហូប" ដោយធានាបាននូវសន្តិសុខស្បៀង និងការជំរុញផលិតកម្មកសិផលយុទ្ធសាស្រ្ត ដោយ "មានបាន" គឺទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងជាមូលដ្ឋានសម្រាប់អ្នកជំនាន់ក្រោយចាប់យកឱកាសកសាងសមត្ថភាពទៅរកវិស័យឧស្សាហកម្ម និងសេវាកម្ម ដេីម្បីទទួលបានប្រាក់ចំណូលល្អមួយកម្រិតទៀត និង "មានប្រេី និងមានរហូត" ពោលគឺមានផលិតផល និងកសិផលប្រេីប្រាស់គ្រប់គ្រាន់ ការការពារធនធានធម្មជាតិ និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
តាមរយៈវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់កម្មវិធីចំនួន៣ រួមមាន៖ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម និងការគ្រប់គ្រងពង្រឹងក្រសួងស្ថាប័ន និងសេវាគាំទ្រផ្សេងៗ ដែលអនុញ្ញាតឱ្យមន្រ្តីទាំងអស់ផ្តល់សេវាសាធារណៈល្អជូនប្រជាកសិករ ទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ និងទទួលបានផលចំណេញទាំងអស់គ្នា។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី លើទឹកចិត្តដល់អង្គវេទិកាទាំងអស់ បើកទូលាយចូលរួមពិភាក្សា ផ្តល់ធាតុចូលសំខាន់ៗ និងផ្តល់មតិយោបល់សមិទ្ធកម្មផ្សេងៗទៀត ឱ្យស្របតាមគោលដៅ គោលនយោបាយ ដើម្បីសម្រេចបានលទ្ធផលផ្លែផ្កាសម្រាប់វិស័យកសិកម្មកម្ពុជា៕




រូបភាព៖ ក្រសួងកសិកម្ម
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំជាង១ហិកតា ក្នុងខេត្តស្ទឹងត្រែង បានចុះបញ្ជីដីធ្លីរួចរាល់ជាស្ថាពរ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បន្តធ្វើតេស្តវាយតម្លៃសមត្ថភាពជូនពល ករមកពីថៃជិត ១០០នាក់ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ
ឯកឧត្តមរដ្ឋមន្ត្រី កសិកម្ម ចូលរួមប្រជុំអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ថ្នាក់រដ្ឋមន្ត្រីលើកទី៦
ក្រសួងកសិកម្ម អំពាវនាវឱ្យភ្ញៀវទេសចរដែលមកលេងសមុទ្រ សូមកុំដកផ្កាថ្មចេញពីដែនទឹកធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សជីវៈចម្រុះបាតសមុទ្រ
រដ្ឋមន្ត្រីក្រសួងកសិកម្ម បើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ
សហជីព និងកម្មករនិយោជិតថ្លែងអំណរគុណសម្ដេចធិបតី ដែលតែងតែយកចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុកក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ
ក្រសួងកសិកម្ម រៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦
បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥
ម្សិលមិញ ម៉ោង 04:23:PM
07-ឧសភា-2026 - ម៉ោង 03:41:PM
04-ឧសភា-2026 - ម៉ោង 04:12:PM
28-មេសា-2026 - ម៉ោង 01:45:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា