សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប

10 ម៉ោងមុន

ដោយ៖ កែវ រតនៈ

អតីតពលករដែលមានបំណងឆ្លងទៅប្រទេសថៃ សូមកុំប្រថុយឆ្លងដែនដោយខុសច្បាប់ ព្រោះអាចប្រឈមនឹងការចាប់ខ្លួន ការបញ្ជូនត្រឡប់មកវិញ និងហានិភ័យផ្សេងៗជាច្រើន សូមងាកមកស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន។ នេះជាការអំពាវនាវរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែមិថុនានេះ។


លោកស៊ុន មេសា ថ្លែងថា៖«សូមបងប្អូនអតីតពលករកុំប្រថុយឆ្លងដែនខុសច្បាប់ កម្ពុជាបច្ចុប្បន្នមានឱកាសការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម សំណង់ កសិកម្ម និងវិស័យផ្សេងៗទៀត ដែលកំពុងត្រូវការកម្លាំងពលកម្មយ៉ាងច្រើន។ ជាមួយគ្នានេះ កម្មករនិយោជិតដែលធ្វើការក្នុងស្រុក ក៏ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់តែប្រសើរឡើងផងដែរ»។


បើតាមលោក ស៊ុន មេសា បងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ អាចទៅចុះឈ្មោះស្វែងរកការងារនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬតាមមជ្ឈមណ្ឌលការងារនានានៅតាមបណ្តាខេត្ត-រាជធានី ដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារដោយឥតគិតថ្លៃ ឬអាចទំនាក់ទំនងទៅប្រព័ន្ធ Hotline លេខ១២៩៧។


អ្នកនាំពាក្យរូបនេះ បានរំលឹកដល់អតីតពលករត្រឡប់មកពីថៃកុំជឿតាមមេខ្យល់ ឬការអូសទាញឱ្យឆ្លងដែនដោយខុសច្បាប់ ព្រោះអាចបង្កហានិភ័យដល់សុវត្ថិភាព សេរីភាព និងជីវភាពរស់នៅ។ ប្រសិនបើចង់ធ្វើការនៅក្រៅប្រទេស សូមអនុវត្តតាមនីតិវិធីស្របច្បាប់ ឬជ្រើសរើសឱកាសការងារដែលមានស្រាប់នៅក្នុងប្រទេសវិញ។


ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ធ្វើឡើងស្របពេលមានការផ្សព្វផ្សាយជាបន្តបន្ទាប់ថា អាជ្ញាធរថៃបានចាប់ខ្លួន និងបញ្ជូនពលករកម្ពុជាដែលឆ្លងដែនខុសច្បាប់ត្រឡប់មកកម្ពុជាវិញ។ ក្នុងនោះ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរចំនួន ៣០នាក់ តាមច្រកបានឡែម ខណៈពលករខ្មែរ ៦នាក់ទៀត ត្រូវបានទាហានថៃចាប់ខ្លួននៅស្រុកអារ៉ាញ់ ខេត្តស្រះកែវ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់៕

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប ក្រសួងការងារ បន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង កម្មករដែលគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀងបានជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ហើយ វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរ​ពេទ្យ មន្ត្រីជាន់ខ្ពស់កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ គឺជារឿងសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ ក្រសួងការងារ បន្តពង្រីកយុទ្ធនាការលុបបំបាត់ពលកម្មកុមារ និងរំលឹកកាតព្វកិច្ច ប.ស.ស. ដល់ខេត្តត្បូងឃ្មុំ កំពង់ចាម និងកណ្ដាល
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម