![]()
ដោយ៖ កែវ រតនៈ
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងសាធារណការ បានជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញរួចហើយ ដើម្បីឈានទៅបង្កើតប្រព័ន្ធមួយគ្រប់គ្រងអ្នកបើកបររបស់ក្រុមហ៊ុនប្រកបអាជីវកម្មកុំឱ្យបើកបរលើសល្បឿនកំណត់។
ឯកឧត្តមបន្តថា ប្រព័ន្ធ Sensor នេះនឹងបំពាក់ទៅលើរថយន្តធំៗ រថយន្តទេសចរណ៍ ក៏ដូចជា រថយន្តដឹកទំនិញ ហើយពេលណាដែលគាត់បើកលើសល្បឿនគឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុន នឹងអាចមានវិធានការផ្ទាល់តែម្ដងជាមួយនឹងអ្នកបើកបរកុំឱ្យគាត់បើកបរលើសល្បឿនកំណត់តែម្ដង។
យ៉ាងនេះក្តីឯកឧត្តម មិនទាន់អាចបញ្ជាក់ថានឹងដាក់ប្រព័ន្ធ Sensorនៅពេលណានោះទេ ដោយរងចាំការពិនិត្យ និងពិចារណាជ្រើសរើសយកមើលបច្ចេកវិទ្យាមួយដោយសារបច្ចុប្បន្ន មានទាំងបច្ចេកវិទ្យាប្រទេសចិន មានទាំងអាម៉េរិក និងអឺរ៉ុប។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបណ្ដាលឱ្យកម្មករ កម្មារិនី របួស នឹងស្លាប់គួរឱ្យកត់សម្គាល់ដែលបានកើតឡើងក្នុងខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងដែលបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ ។ ខណៈដែល ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍នេះ អត្រាអ្នកស្លាប់កើនឡើងប្រមាណ១០ភាគរយ របួសមានកំណើនជាង១០០នាក់៕


អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម
វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ
11 ម៉ោងមុន
04-មិថុនា-2026 - ម៉ោង 02:16:PM
01-មិថុនា-2026 - ម៉ោង 02:27:PM
01-មិថុនា-2026 - ម៉ោង 12:23:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា