![]()
កែវ រតនៈ
យោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ផ្តើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាល និងផែនទីនៃការប្រើប្រាស់ដីនៅខេត្តកំពង់ចាមនេះ រដ្ឋបាលខេត្ត និងឃុំ សង្កាត់ អាចដាក់ចេញនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវ និងជាក់លាក់ កំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ឧស្សាកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម ពិសេសកំណត់នូវសក្តានុពលរបស់ខេត្ត ដើម្បីរៀបចំរបៀងសេដ្ឋកិច្ចតភ្ជាប់ពីភូមិភាគឦសានទៅតំបន់ឆ្នេរ ។
ក្រសួងឱ្យដឹងទៀតថាទៅមុខទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំឈ្មោះតំបន់ភូមិសាស្រ្តជាអក្សរខ្មែរ អក្សរឡាតាំង និងបាលីសំស្រ្កឹត ដើម្បីចុះបញ្ជីជាមួយGoogle map រៀបចំលេខកូដតំបន់ លេខកូដភូមិសាស្ត្រ និងអាសយដ្ឋានឱ្យបានច្បាស់លាស់។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចូលរួមជាមួយក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត លើទិសដៅរួមមួយដោយផ្អែកលើគោលនយោបាយអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយធ្វើការកសាងភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល និងបុរីជនបទ ដោយរៀបចំក្រុង និងប្រជុំជន ឱ្យមានលំហសាធារណៈ រៀបចំសំណង់មិនរៀបរយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យជនបទជាជនបទទំនើប៕







រូបភាព៖ក្រសួងរៀបចំដែនដី
ដីសម្បទានសង្គមកិច្ច នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍជនបទ
ពលរដ្ឋរងបញ្ហាដីធ្លីនៅខេត្តកោះកុង បន្តស្នើអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីធ្លី
វប្បធម៌សន្ទនារវាងសង្គមស៊ីវិល និងរដ្ឋាភិបាល លើអភិបាលកិច្ចដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ
បណ្ណកម្មសិទ្ធិដីធ្លីចំនួន១៣៧ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំមួយក្នុងខេត្តបាត់ដំបង
អាជ្ញាធរចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋក្នុងភូមិចំនួន ៩ នៃសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល
ពិធីសំណេះសំណាល និងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរៀបចំដែនដី ជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ក្រុមប្រជាពលរដ្ឋជាង១រយនាក់មកពីខេត្តព្រះវិហារ ដាក់ញត្តិជូននាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីស្នើសុំអន្តរាគមន៍បញ្ហាដីធ្លី
03-សីហា-2026 - ម៉ោង 02:12:PM
01-មិថុនា-2026 - ម៉ោង 02:52:PM
28-ឧសភា-2026 - ម៉ោង 06:59:AM
21-ឧសភា-2026 - ម៉ោង 11:37:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា