
តាមការចេញផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានបន្តអនុវត្តយុទ្ធនាការ «ពន្លកបៃតង» ដោយជំរុញការបណ្តុះកូនឈើសម្រាប់ចែកជូនសាធារណៈជន យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា។
យោងតាមប្រភពដដែល បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ កូនឈើសរុបចំនួន ៦៦,០៤៤ដើម ត្រូវបានបណ្តុះនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត និងថ្នាលតំបន់នានាទូទាំងប្រទេស។
ក្នុងនោះ ខេត្តមណ្ឌលគិរី មានចំនួនកូនឈើច្រើនជាងគេ ដោយថ្នាលតំបន់ខេត្តមណ្ឌលគិរី បានបណ្តុះ
កូនឈើព្រៃចំនួន ៥២,០៨៣ដើម។ ចំណែកថ្នាលតំបន់ ខេត្តសៀមរាប បានបណ្តុះកូនឈើព្រៃចំនួន ៨,៥០០ដើម ខណៈមន្ទីរបរិស្ថានខេត្តសៀមរាប បន្ថែមការបណ្តុះកូនឈើព្រៃចំនួន ៣,៥០០ដើមទៀត។
ដោយឡែក ខេត្តកំពត បានបណ្តុះកូនឈើព្រៃចំនួន ៦៦៧ដើម ខណៈ ខេត្តព្រះវិហារ បានបណ្តុះកូនត្នោតចំនួន ៤០០ដើម និង ខេត្តព្រះសីហនុ បានបណ្តុះកូនឈើហូបផ្លែចំនួន ១៥៥ដើម។
សម្រាប់ខេត្តរតនគិរី មន្ទីរបរិស្ថានខេត្ត បានបណ្តុះកូនឈើព្រៃចំនួន ១៣៧ដើម កូនឈើហូបផ្លែចំនួន ១៤៩ដើម និងកូនត្នោតចំនួន ២៦៣ដើម។ រីឯខេត្តបន្ទាយមានជ័យ បានបណ្តុះកូនឈើព្រៃចំនួន ១១០ដើម និងខេត្តស្វាយរៀង បានបណ្តុះកូនឈើហូបផ្លែចំនួន ៨០ដើម។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានលើកឡើងថា យោងតាមការវាយតម្លៃអន្តរជាតិ កម្ពុជា ត្រូវបានដាក់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាប្រទេសលើពិភពលោក ដែលមានបរិស្ថានល្អជាងគេ។ ទោះជាយ៉ាងណា បញ្ហាបម្រែបម្រួលអាកាសធាតុសកល នៅតែជាបញ្ហាប្រឈមធំមួយ ដែលកំពុងជះឥទ្ធិពល និងប៉ះពាល់ដល់កម្ពុជាផងដែរ។
យុទ្ធនាការ «ពន្លកបៃតង» ត្រូវបានក្រសួងបរិស្ថានអនុវត្តជាបន្តបន្ទាប់ ក្នុងគោលបំណងលើកកម្ពស់ការចូលរួមដាំដើមឈើ ការពារបរិស្ថាន និងស្តារគម្របព្រៃឈើនៅកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍបៃតង និងការប្រែប្រួលអាកាសធាតុ។
តាមរបាយការណ៍ស្ទង់មតិរបស់ US news and world report បានផ្តល់ចំណាត់ថ្នាក់ជាសកលឱ្យប្រទេសកម្ពុជាថា មានបរិស្ថានធម្មជាតិល្អលេខ១នៅលើពិភពលោកក្នុងឆ្នាំ២០២៦។ របាយការណ៍ខាងលើនេះ បានវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលបានរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានការគ្រប់គ្រងបរិស្ថានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះប្រកបដោយនិរន្តរភាព៕
ក្រសួងបរិស្ថាន បន្តយុទ្ធនាការ «ពន្លកបៃតង» បណ្តុះកូនឈើជាង ៦ម៉ឺនដើម នៅទូទាំងប្រទេស
អូស្ត្រាលី និងកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចទឹក
ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ
អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ
UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ
អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន
វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី
14 ម៉ោងមុន
26-ឧសភា-2026 - ម៉ោង 04:16:PM
13-ឧសភា-2026 - ម៉ោង 10:43:AM
11-ឧសភា-2026 - ម៉ោង 01:36:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា