![]()
ដោយ៖ កែវ រតនៈ
គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្ត៤ដែលស្ថិតនៅជាប់ដែនសមុទ្រមានឱកាសការងារជាង៧ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ បើតាមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងនោះមានខេត្តកោះកុង ព្រះសីហនុ កំពត និងកែប ដែលមានឱកាសការងារសរុបចំនួន៦,៧៧៦កន្លែង ស្ថិតក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យសេវាកម្ម។
ដើម្បីទទួលបានឱកាសការងារទាំងនោះ អតីតពលករនិងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយ។ ជាមួយគ្នានេះ អ្នកស្វែងរកការងារទាំងអស់ជាពិសេសអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនបានដែរ៕




រូបភាព៖ ក្រសួងការងារ
អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម
វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ
11 ម៉ោងមុន
04-មិថុនា-2026 - ម៉ោង 02:16:PM
01-មិថុនា-2026 - ម៉ោង 02:27:PM
01-មិថុនា-2026 - ម៉ោង 12:23:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា