អត្ថបទ៖ កែវ រតនៈ
យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា កាលពីថ្ងៃទីនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ប្រជាពលរដ្ឋ និយោជិត ព្រះសង្ឃ បន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចំនួន ១១,៧១៨អង្គ/នាក់។ យុទ្ធនាការ "កម្ពុជាស្អាត ខ្មែរធ្វើបាន" ចូលរួមបានចំនួន ១០,៧៣០អង្គ/នាក់ ។
ក្រសួងឱ្យដឹងទៀតថា យុទ្ធនាការនបានអនុវត្តនៅខេត្តកំពត ចំនួន ៥ ភូមិ ខេត្តព្រៃវែង ចំនួន ៣ឃុំ ខេត្តស្វាយរៀង ចំនួន២ឃុំ រាជធានីភ្នំពេញចំនួន ២៣ សង្កាត់ ខេត្តកណ្ដាលចំនួន ៤ឃុំ ខេត្តក្រចេះ ចំនួន២ ឃុំ ខេត្តកំពង់ឆ្នាំងចំនួន ៣ ឃុំ ខេត្តកំពង់ចាម ចំនួន ៦ ឃុំ ខេត្តសៀមរាបចំនួន ៤សង្កាត់ ខេត្តបន្ទាយមានជ័យចំនួន៦ ឃុំ និងខេត្តព្រះវិហារចំនួន១ឃុំ ។
គួរបញ្ជាក់ថា យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» បានប្រកាសចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីឆ្ពោះទៅយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានជាត្រីវិស័យតម្រង់ទិស។
តាមរបាយការណ៍សិក្សាស្រាវជ្រាវដែលចេញដោយអង្គការ Clean Green Cambodia កាលពីឆ្នាំ២០២០ បង្ហាញថា សំណល់ប្លាស្ទិកដែលបានប្រើប្រាស់រួច សម្រាប់តែនៅរាជធានីភ្នំពេញមួយ មានប្រមាណ១លានតោនជារៀងរាល់ឆ្នាំ ហើយចំនួននេះអាចនឹងកើនឡើងទ្វេដងនៅឆ្នាំ២០៣០ ប្រសិនបើមិនមានការគ្រប់គ្រងសំណល់ប្លាស្ទិកនេះឱ្យបានត្រឹមត្រូវទេ៕
រូបភាព៖ ក្រសួងបរិស្ថាន
21-វិច្ឆិកា-2024 - ម៉ោង 10:37:AM
20-វិច្ឆិកា-2024 - ម៉ោង 02:19:PM
18-វិច្ឆិកា-2024 - ម៉ោង 04:32:PM
18-វិច្ឆិកា-2024 - ម៉ោង 02:16:PM