សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ មិនមែនជាការបំបិទសិទ្ធិសេរីភាពសហជីពនោះទេ

03-ធ្នូ-2024 - ម៉ោង 08:46:AM

អត្ថបទ៖ កែវ រតនៈ

ក្នុងពិធីបិទសមាជវិសាមញ្ញរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​​បណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ ដែលបានលើកឡើងនាពេលនេះ មិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ។ ផ្ទុយទៅវិញ នេះគឺជាការជំរុញឱ្យសហជីព​​ទាំងអស់ខិតខំធ្វើឯកភាពកម្មរវាងគ្នា ដើម្បីពង្រឹងបាននូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ព្រមទាំងបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់សហជីព ដែលជាអ្នកតំណាងសំឡេងនៃបងប្អូនកម្មករនិយោជិត និងរួមចំណែកកាន់តែសំខាន់បន្ថែមទៀត ជំរុញការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ ទន្ទឹមនឹងកិច្ចខិតខំក្នុងការបង្រួបបង្រួមដ៏សំខាន់នៃសហជីពនេះដែរ សហជីពទាំងអស់នៅកម្ពុជាត្រូវ​​គោរពឆន្ទៈគ្នាទៅវិញទៅមក យកការពិភាក្សាគ្នាដោយរក្សាកត្តាសត្យានុម័តជាគោល មិនត្រូវមានការរើសអើង ឬចាត់ចំណាត់ថ្នាក់គ្នា តាមរយៈការប្រើប្រាស់ពាក្យសហជីពឯករាជ្យ ឬមិនឯករាជ្យ ដែលតិច ឬច្រើននឹងនាំឱ្យមានការបែកបាក់រវាងសហជីព និងសហជីពនោះឡើយ។

ឯកឧត្តម ហេង សួរ បន្ថែមថា សមាជវិសាមញ្ញនេះគឺជាវេទិកាដ៏សំខាន់ ដែលបង្ហាញពីភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈ និងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមបទប្បញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសមាជវិសាមញ្ញនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ជាពិសេសសហជីព ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា សម្រាប់បញ្ហាទាំងឡាយ ស្របតាមតួនាទីភារកិច្ចរបស់ក្រសួង និងសូមស្វាគមន៍រាល់សកម្មភាពរួបរួមគ្នា ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងសង្គមទាំងមូល។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហជីព ចូលរួមសហការគ្នា ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម សំដៅធានាបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលនេះត្រូវបានទទួលស្គាល់ថាជាកត្តាស្នូលក្នុងការទាក់ទាញវិនិយោគិន៕

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារចាត់ទុក គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ CCFCស្នើសុំសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តតាកែវចំនួន៥ចំនុច រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ មិនមែនជាការបំបិទសិទ្ធិសេរីភាពសហជីពនោះទេ ប.ស.ស. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធចែករំលែកធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការ   បន្សំារបបធានារ៉ាប់រងសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» មូលនិធិជាតិជំនួយសង្គម ប្រកាសពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ OXFAM រៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ជាតិរវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត​ លើកទី៤ ប្រចាំឆ្នាំ២០២៤ ក្រសួងការងារអះអាងថាមិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួន​​ករណីបង់ថ្លៃសេវាសាធារណៈនានានោះទេ មេធាវី តំណាង ឯកឧត្តម អ៊ាង សុផល្លែត ចេញសេចក្តីបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទណ្ឌិតឈ្មោះ អ៊ឹង លីប៉េង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម