សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

កម្ពុជា បានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយ ដៃគូអភិវឌ្ឍន៍នៅលើពិភពលោកនៅក្នុងសន្និសីទCOP29 នាប្រទេសអាស៊ែបៃហ្សង់

18-វិច្ឆិកា-2024 - ម៉ោង 02:16:PM

អត្ថបទ៖ យូ វាសនា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទកំពូលលើកទី២៩ ​បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ថា កម្ពុជាបានសិក្សាយ៉ាងលំអិត អំពីការចូលរួមជាមួយនិងបណ្តាប្រទេសជាសមាជិករដ្ឋភាគីUNFCCC ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ ទៅលើកិច្ចការងារដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដ៏មានសារៈសំខាន់ ក្នុងនោះទី១ គឺ រួមគ្នាជាមួយបណ្តាប្រទេសដ៏ទៃទៀត ដែលមានដៃគូអភិវឌ្ឍន៍ អង្គការ អ្នកវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហា ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ទី២ រួមគ្នាទប់ស្កាត់ការកើនឡើងកំដៅនៅលើភពផែនដី កុំឱ្យលើសពី១,៥អង្សារ និងទី៣ កៀរគរថវិកាឱ្យបាន​​១០០​​ពាន​លានដុល្លារក្នុង១ឆ្នាំ ដើម្បីយកថវិកា ទាំងអស់នេះ មកជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បីកំឱ្យប្រទេសទាំងនោះជួបគ្រោះ មហន្តរាយដោយសារការកើនឡើងកំដៅ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្នុងដំណើរការចូលរួមក្នុងសន្និសីទលើកទី២៩ COP29 នៅអាស៊ែបៃហ្សង់ ក្រសួងបរិស្ថានកម្ពុជា នឹងជម្រាបជូនបណ្តាប្រទេសទាំងអស់ ដែលចូលរួមអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសកម្មភាព​​ការងារកន្លងមក ទៅលើការទប់ស្កាត់ការកើនឡើងកំដៅផង ទប់ស្កាត់ការបំពុលបរិស្ថាន និងការ​​ទប់ស្កាត់ការ ប្រែប្រួលអាកាសធាតុផង។  ឯកឧត្តម បន្ថែមថា នៅក្នុងពេលបំពេញបេសកកម្មនៅក្នុងសន្និសីទ UNFCCC ក៏ នឹងងមានជំនួបទ្វេភាគីបន្ថែមទៀត ដើម្បីគៀរគរ ការគាំទ្រ ដល់សកម្មភាពរបស់កម្ពុជាដើម្បីយកមកជំរុញ ក៏ដូចជាលើកស្ទួយកិច្ចការងារទាំងអស់នេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ក្រសួងបរិស្ថានកម្ពុជា កំពុងតែអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព។ ការចេញដំណើរទៅកិច្ចប្រជុំនៅក្រៅប្រទេស គឺធ្វើយ៉ាងដើម្បីទំនាក់ទំនងជាមួយនិងដៃគូក្រៅប្រទេស ភាគីក្រៅប្រទេសផង ក៏ដូចជាកៀរគរការគាំទ្រ ថវិកា ដើម្បីជំរុញធ្វើយ៉ាងណាឱ្យភាពស្អាតនិងបៃតងមានចីរភាពតរៀងទៅ។ ឯកឧត្តម បណ្ឌិតរដ្ឋមន្រ្តីបន្ថែមថា ក្រសួងបរិស្ថានកម្ពុជា បានប្តេជ្ញាយកចិត្តទុកដាក់ ត្រឹមតែវិស័យបរិស្ថាន ដោយធ្វើយ៉ាងណាឱ្យបរិស្ថានកម្ពុជាធានាបានការគ្រប់គ្រងបានល្អ រួមជាមួយពិភពលោកក៏ដូចជាអង្គការដៃគូផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថានបានស្នើសុំឱ្យមានការយកចិត្តទុកដាក់ទៅលើការសាយភាយឧស្ម័នកាបូនិច្ចច្រើន ដោយពិចារណាទទួលខុសត្រូវរបស់ប្រទេសអភិវឌ្ឍន៍ ដែលបានរងផលប៉ះពាល់ដល់ប្រទេសដ៏ទៃ ខណៈដែលកម្ពុជាមានទទួលខុសត្រូវខ្ពស់លើបញ្ហាទាំងនេះ៕

រូបភាព៖ ក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង

យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» បន្តធ្វើនៅតាមរាជធានី-ខេត្ត ដូចភ្លៀងរលឹម ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការមេផ្ទះឌីជីថល ជំរុញដល់ភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជា ក្រសួងបរិស្ថានជំរុញឱ្យប្រើប្រាស់ “ថង់សំណាញ់” សម្រាប់ច្រកផ្លែឈើ និងបន្លែ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រសួងបរិស្ថាន អំពាវនាវដល់ សហគមន៍តំបន់ការពារធម្មជាតិ សូមចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាការពារធនធានធម្មជាតិឱ្យមាននិរន្តភាព ក្រសួងបរិស្ថាន៖ ខេត្តស្ទើរតែទាំងអស់នៅកម្ពុជាមានស្ថានភាពគុណភាពខ្យល់“ល្អណាស់” ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ កម្ពុជា ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ CCFC បានសេចក្តីប្រកាសព័ត៌មានទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការៈ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព» ដឹកនាំដោយកសិករជនបទ ស្ត្រី និងយុវកសិករ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម