សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ពីការផ្តល់អាទិភាពដល់វិស័យកសិកម្ម ធានាសន្តិសុខស្បៀង

20-វិច្ឆិកា-2024 - ម៉ោង 02:19:PM

អត្ថបទ៖ កែវ រតនៈ

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងសន្ទរកថា ក្នុងវេទិកាក្នុងក្របខណ្ឌនៃសន្និសីទកំពូលលើកទី២៩ បណ្តា​​​​​រដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ។

ឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងពង្រីកការផ្លាស់ប្តូរប្រព័ន្ធអាហារ តាមរយៈការផ្តល់អាទិភាពដល់វិស័យកសិកម្ម ធានាសន្តិសុខស្បៀង និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានលើកឡើងពីវឌ្ឍនភាពជាមួយគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងនាមជាសមា​​ជិក​​ហត្ថលេខី និងជាស្ថាបនិកឈានមុខមួយសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង កម្ពុជាប្តេជ្ញាជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ ដើម្បីផ្តល់លទ្ធផលល្អប្រសើរសម្រាប់មនុស្ស ធម្មជាតិ និងអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងធ្វើសមាហរណកម្មតំបន់សកម្មភាពអាទិភាពទាំង១០ របស់ ACF ទៅក្នុងយុទ្ធសាស្ត្រជាតិសម្រាប់សន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្នាំ២០២៤-២០២៨ ហើយកំពុងស្ថិតក្នុងដំណើរការធ្វើបច្ចុប្បន្នភាពផែនទីផ្លូវសម្រាប់ប្រព័ន្ធស្បៀងអាហារសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

នៅចំពោះមុខថ្នាក់ដឹកនាំក្រសួងបរិស្ថាន រួមជាមួយដៃគូមកពីបណ្តាប្រទេសនានា, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន យុទ្ធសាស្ត្រ និងផែនការសកម្មភាពអភិរក្សជីវៈចម្រុះ​​ជាតិ និងគោលនយោបាយ ពាក់ព័ន្ធផ្សេងទៀត អនុវត្តគោលការណ៍ដូចគ្នា ធម្មជាតិ និងបរិស្ថាន គឺជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅរបស់កម្ពុជា គាំទ្រដល់ផលិតកម្មស្បៀង សន្តិសុខស្បៀង វិបុលភាពសេដ្ឋកិច្ច និងសន្តិសុខ។ ក៏ដូចជាកំណើនបៃតង។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ប្រទេសកម្ពុជា បានអនុវត្តវិធានការបន្ស៊ាំ និងកាត់បន្ថយផ្សេងៗ តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗនៃការប្រែប្រួលអាកាសធាតុ។កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុអន្តរជាតិ និងបំពេញការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

ព័ត៌មានទាក់ទង

យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» បន្តធ្វើនៅតាមរាជធានី-ខេត្ត ដូចភ្លៀងរលឹម ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការមេផ្ទះឌីជីថល ជំរុញដល់ភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជា ក្រសួងបរិស្ថានជំរុញឱ្យប្រើប្រាស់ “ថង់សំណាញ់” សម្រាប់ច្រកផ្លែឈើ និងបន្លែ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រសួងបរិស្ថាន អំពាវនាវដល់ សហគមន៍តំបន់ការពារធម្មជាតិ សូមចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាការពារធនធានធម្មជាតិឱ្យមាននិរន្តភាព ក្រសួងបរិស្ថាន៖ ខេត្តស្ទើរតែទាំងអស់នៅកម្ពុជាមានស្ថានភាពគុណភាពខ្យល់“ល្អណាស់” ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ កម្ពុជា ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ CCFC បានសេចក្តីប្រកាសព័ត៌មានទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការៈ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព» ដឹកនាំដោយកសិករជនបទ ស្ត្រី និងយុវកសិករ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម