សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សត្វសំខាន់ៗចំនួន ១០៨ ប្រភេទត្រូវបានកត់ត្រាពីក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល

31-តុលា-2024 - ម៉ោង 11:52:AM

អត្ថបទ៖ កែវ រតនៈ

ក្រសួងបរិស្ថាន បានផ្សព្វផ្សាយរបាយការណ៍សិក្សាប្រភេទសត្វនៅតំបន់ជួរភ្នំក្រវាញកណ្តាលដែលចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយបានបង្ហាញពីប្រភេទសត្វសំខាន់ៗដែលត្រូវបានកត់ត្រាបានចំនួន ១០៨ ប្រភេទ ក្នុងនោះប្រភេទសត្វស្លាបមាន ៦៥ ប្រភេទ ថនិកសត្វមាន ៣៨ ប្រភេទ និងសត្វល្មូនមាន ៥ ប្រភេទ។ ក្នុងកំណត់ត្រារូបភាពនោះអ្នកស្រាវជ្រាវកត់ត្រាបានផងនូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារ(មំសាសី) ចុងក្រោយបង្អស់មួយនៅកម្ពុជា សត្វប្រភេទចំណីមានដូចជាសត្វជ្រូកព្រៃ និង សត្វឈ្លូសជាដើម។ ការសិក្សានេះក៏បានរកឃើញផងនូវប្រភេទសត្វកម្រៗដទៃទៀតរួមមានដំរីអាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍សង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការងារអភិរក្ស និងកិច្ចគាំពារបរិស្ថានធម្មជាតិថា៖ «លទ្ធផលនៃរបាយការណ៍នេះសបញ្ជាក់ជាថ្មីថាព្រៃឈើកម្ពុជាមិនត្រឹមតែជាតំបន់ទេសភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដែនជម្រកដ៏សំខាន់សម្រាប់ប្រភេទជីវៈចម្រុះនៃភពផែនដីរបស់យើងផងដែរ។ របាយការណ៍នេះឆ្លុះបញ្ចាំងផងពីសមិទ្ធផលជាវិជ្ជមាននៃកិច្ចខិត​ខំ​​ប្រឹងប្រែងដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត ពិសេសក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែល​​ផ្តោត​​លើការការពារជីវៈចម្រុះ និងការស្តារទីជម្រកឡើងវិញ។»

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបន្តទៀតថា៖ «ការសិក្សានេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយទៀត ដែលមានឧត្តមប្រយោជន៍ និងរួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា និងការប្តេជ្ញាចិត្តរបស់យើងក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។ ការការពារជីវៈចម្រុះ មិនត្រឹមតែជាកាតព្វកិច្ចរួមរបស់យើងប៉ុណ្ណោះទេ វាគឺជាសក្ខីភាពនៃការរួមគ្នាជាធ្លុងមួយដើម្បីវឌ្ឍនភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាបាននូវបរិស្ថានធម្មជាតិ»៕

 រូបភាព៖ ក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថានសំណូមពរដល់បណ្តាសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយអំពីកម្មវិធីរដបូក (REDD+) នៅកម្ពុជា សូមផ្សព្វផ្សាយការពិត និងគោរពវិជ្ជាជីវៈ កម្ពុជានិងចិនបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន ជាពិសេសការការបញ្ចេញកាបូនទាប រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ពីការផ្តល់អាទិភាពដល់វិស័យកសិកម្ម ធានាសន្តិសុខស្បៀង ក្រុមអ្នកប្រមូលសំរាមតាមដងផ្លូវនៅតែអះអាងថាការចោលសំរាមឥតសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យអុំទូកកន្លងទៅនេះនៅមានច្រើន កម្ពុជា បានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយ ដៃគូអភិវឌ្ឍន៍នៅលើពិភពលោកនៅក្នុងសន្និសីទCOP29 នាប្រទេសអាស៊ែបៃហ្សង់ ប្រជាពលរដ្ឋខ្មែរនៅរាជធានី ខេត្តចំនួន ១១ ធ្វើយុទ្ធនាការ”កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក” និងយុទ្ធនាការ "កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅថ្ងៃតែមួយ​រួមគ្នា សត្វសំខាន់ៗចំនួន ១០៨ ប្រភេទត្រូវបានកត់ត្រាពីក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល ឃុំ សង្កាត់ ចំនួន៥០ ទទួលបានជ័យលាភីក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងទំហំផ្ទៃដី៨០ហិតា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម