សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងទំហំផ្ទៃដី៨០ហិតា

25-តុលា-2024 - ម៉ោង 11:33:AM

អត្ថបទ៖ យូ វាសនា

 

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងព័ត៌មាន ឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ នេះថា ទីបំផុត សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ ដោយមានការសន្សំសំចៃដំបូងប្រហែល២០%ពីការចំណាយទិញជីសរីរាង្គរួមគ្នា បើធៀបនឹងថ្លៃដើមដែលសមាជិកនីមួយៗធ្លាប់ទិញរៀងខ្លួន ។

 

ឯកឧត្ដម ឃឹម ហ្វីណង់ បានបញ្ជាក់ទៀតថា សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ» មានសមាជិកចូលរួមចំនួន ៤៩គ្រួសារ ដោយមានចម្ការចំនួន ៦៧ ស្មើនឹងផ្ទៃដី ៨០ហិកតា អាចដាំដុះម្រេចចំនួន ១២៥,0០០ជន្លង់ ។

បើតាមសាររបស់អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រូបនេះបានឱ្យដឹងផងដែរថា សម្រាប់ទុនវិនិយោគទៅលើ សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ» មានទំហំទឹកប្រាក់ប្រហាក់ប្រហែលនឹង ១លានដុល្លារ​ ហើយសម្រាប់ទីផ្សារគឺ ផលិតកម្មកសិកម្មតាមកិច្ចសន្យា ។

 

សូមជម្រាបផងដែរថា សហគមន៍កសិកម្មទំនើប​ គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធី គោលនយោបាយអាទិភាពទី៦ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២៣។ បច្ចុប្បន្ន ការបង្កើតសហគមន៍កសិកម្មទំនើប គឺផ្ដល់អាទិភាពសម្រាប់តែដំណាំ៤ប្រភេទប៉ុណ្ណោះ រួមមាន ស្វាយចន្ទី ស្រូវ ម្រេច និងបន្លែ៕

 

 

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថានសំណូមពរដល់បណ្តាសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយអំពីកម្មវិធីរដបូក (REDD+) នៅកម្ពុជា សូមផ្សព្វផ្សាយការពិត និងគោរពវិជ្ជាជីវៈ កម្ពុជានិងចិនបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន ជាពិសេសការការបញ្ចេញកាបូនទាប រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ពីការផ្តល់អាទិភាពដល់វិស័យកសិកម្ម ធានាសន្តិសុខស្បៀង ក្រុមអ្នកប្រមូលសំរាមតាមដងផ្លូវនៅតែអះអាងថាការចោលសំរាមឥតសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យអុំទូកកន្លងទៅនេះនៅមានច្រើន កម្ពុជា បានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយ ដៃគូអភិវឌ្ឍន៍នៅលើពិភពលោកនៅក្នុងសន្និសីទCOP29 នាប្រទេសអាស៊ែបៃហ្សង់ ប្រជាពលរដ្ឋខ្មែរនៅរាជធានី ខេត្តចំនួន ១១ ធ្វើយុទ្ធនាការ”កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក” និងយុទ្ធនាការ "កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅថ្ងៃតែមួយ​រួមគ្នា សត្វសំខាន់ៗចំនួន ១០៨ ប្រភេទត្រូវបានកត់ត្រាពីក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល ឃុំ សង្កាត់ ចំនួន៥០ ទទួលបានជ័យលាភីក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងទំហំផ្ទៃដី៨០ហិតា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម