
អត្ថបទ៖ កែវ រតនៈ
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានប្រាប់បៃតងប៉ុស្តិ៍ថា ក្នុងរដូវកាលធ្លាក់ខ្យល់នេះភ្ញៀវទេសចរចូលចិត្តទៅទស្សនាតំបន់ប្រាសាទជាពិសេសគឺខេត្តសៀមរាបព្រោះថា បើទៅទស្សនានៅរដូវផ្សេងគឺក្តៅដោយតែប្រាសាទទាំងអស់គឺជាថ្ម ហើយប្រសិនបើទៅទស្សនានៅរដូវភ្លៀងគឺមិនមានដំបូលសម្រាប់ជ្រកនោះទេ។ លោកស្រីបន្ថែមថា ភ្ញៀវក៏អាចទៅទស្សនាថ្ងៃលិច និងថ្ងៃរះលើនៅតំបន់ប្រាសាទអង្គរវត្តព្រោះថាជាពេលដែលមានសម្រស់ស្រស់ស្អាត។
សម្រាប់តំបន់ដែលពេញនិយមទី២ លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថាគឺតំបន់ភ្នំព្រោះថា តំបន់ភ្នំមានទេសភាពស្អាត ហើយរុក្ខជាតិដែលដុះនៅតំបន់ភ្នំនោះគឺនៅស្រស់ដោយសារតែទើបបញ្ចប់រដូវភ្លៀង លាយជាមួយខ្យល់ត្រជាក់ព្រមទាំងបក់មកប្រដេញគ្នា ធ្វើឱ្យសម្រស់រុក្ខជាតិទាំងនោះកាន់តែស្រស់ស្អាតជាងនៅក្នុងរដូវកាលផ្សេង។
យ៉ាងនេះក្តី លោកស្រីក៏អំពាវនាវឱ្យម្ចាស់រមណីយដ្ឋាន ម្ចាស់ទីតាំងកម្សាន្តទាំងអស់ត្រៀមខ្លួនឱ្យបានខ្ជាប់ខ្ជួនដើម្បីផ្ដល់នូវបដិសណ្ឋារកិច្ច ផ្តល់នូវសេវាកម្មដែលមានគុណភាពទៅដល់ភ្ញៀវទេសចរព្រោះអ្វីដែលជាការកត់សម្គាល់ ភ្ញៀវទេសចរដែលចូលមកទស្សនានៅខេត្តសៀមរាបនៅរយៈពេលចុងក្រោយនេះគឺសំបូរទៅដោយភ្ញៀវដែលមានគុណភាព ពោលគឺភ្ញៀវដែលមានលទ្ធភាពចំណាយខ្ពស់ដែលតម្រូវឱ្យម្ចាស់រមណីដ្ឋាន និងម្ចាស់ទីតាំងកម្សាន្តត្រូវចាប់ភ្ញៀវប្រភេទនេះឱ្យជាប់ជាពិសេសគឺអាជ្ញាធរមូលដ្ឋានគឺត្រូវជួយសម្របសម្រួល ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។
យោងតាមទិន្នន័យក្រសួងទេសចរណ៍បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុប ៤,៨ លាននាក់ កើនឡើង ២២,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ខណៈទេសចរជាតិចំនួនជិត ១,៤ លាននាក់បានធ្វើដំណើរចេញក្រៅប្រទេស៕





រូបភាព៖ បណ្ដាញសង្គម
កម្ពុជាជំរុញ «ខ្សែក្រវាត់បៃតង» ភ្ជាប់កសិកម្ម និងទេសចរណ៍ ដើម្បីកាត់បន្ថយការនាំចូលម្ហូបអាហារ
កម្ពុជាឈ្នះជើងឯក SEA V-League ជាប្រវត្តិសាស្ត្រ ទោះបញ្ចប់ចំណាត់ថ្នាក់លេខ៤ក្នុងជុំចុងក្រោយ
អេស្ប៉ាញគ្រងជើងឯក FIFA World Cup 2026
FIFA World Cup 2026៖ វគ្គ ៨ ក្រុមរកឃើញបេក្ខភាព ខណៈ រ៉ូណាល់ដូ, ណៃម៉ា និងសហរដ្ឋអាមេរិក ធ្លាក់ចេញ
ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass មិនតម្រូវឱ្យមានការបង់ថ្លៃសេវាអ្វីទាំងអស់
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា»
កម្ពុជាលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនទាំងអស់ ប៉ុន្តែមិនរាប់បញ្ចូលចិនតៃវ៉ាន់
អ្នកនាំពាក្យឱ្យដឹងថាតំបន់ទេសចរណ៍ក្នុងខេត្តឧត្តរមានជ័យនឹងកាន់តែទាក់ទាញការចាប់អារម្មណ៍ប្រសិនបើស្ថានភាពវិលទៅរកស្ថានភាពដូចដើម
27-កក្តដា-2026 - ម៉ោង 03:05:PM
20-កក្តដា-2026 - ម៉ោង 11:55:AM
07-កក្តដា-2026 - ម៉ោង 11:13:AM
27-មេសា-2026 - ម៉ោង 03:52:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា