សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

CCFCស្នើសុំសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តតាកែវចំនួន៥ចំនុច

03-ធ្នូ-2024 - ម៉ោង 04:00:PM

អត្ថបទ៖ សំនៀង

នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ ក្រុមការងារសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងតំណាងសហគមន៍កសិករ តំណាងស្ត្រីជនបទ បានជួបប្រជុំសម្ដែងការគួរសមជាមួយរដ្ឋបាលខេត្តតាកែវ ដែលដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយអស់លោក លោកស្រី ដែលជាតំណាងអង្គភាពពាក់ព័ន្ធនៅក្រោមរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ។ ជំនួបសម្ដែងការគួរសមនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកអំពីបញ្ហាប្រឈមរបស់កសិករនៅតាមជនបទ បញ្ហារបស់ស្ត្រី បញ្ហារបស់យុវកសិករ និងស្នើសុំកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តគម្រោងលើកកម្ពស់សិទ្ធិអំណាចសហគមន៍រួមមានបញ្ហាដីធ្លី ប្រព័ន្ធគាំពារសង្គម បម្រែបម្រួលអាកាសធាតុ និងបរិស្ថាន សិទ្ធិស្ត្រី ការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការចងក្រងសហគមន៍ ការបណ្ដុះបណ្ដាល និងកសាងសមត្ថភាព ការដាក់ឥទ្ធិពលនិងការតស៊ូមតិ និងយន្តការផ្សេងៗទៀតដូចជាកិច្ចសន្ទនាសង្គម និងវេទិកាសាធារណៈជាដើម។

ក្នុងកិច្ចប្រជុំនេះ ប្រធានសមាគមរួមជាមួយតំណាងពីសហគមន៍មូលដ្ឋាន ក៏បានលើកជាសំណើរ និងសំណូមពរ ដល់ឯកឧត្តមអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធចំនួន៥ចំណុចធំៗរួមមាន៖ ១-សំណើរសុំកិច្ចសហការជាមួយរដ្ឋបាលខេត្តក្រតាកែវ ឃុំ ស្រុក ជាពិសេសក្នុងមូលដ្ឋានស្រុកសំរោង និងស្រុកបាទី ចូលរួមសកម្មភាពគម្រោង និងជំរុញខិតខំដោះស្រាយបញ្ហាប្រឈមរបស់សមាជិកសហគមន៍ បញ្ហាដីធ្លីដោយសន្តិវិធី និងលទ្ធភាពដើម្បីលើកម្ពស់ជីវភាពរស់នៅ ២-សំណើរសុំកិច្ចសហការក្នុងការចូលរួមជាគណអធិបតី ឬភ្ញៀវក្នុងសកម្មភាពផ្សេងៗដើម្បីអប់រំ និងផ្សព្វផ្សាយចំណេះដឹងដល់កសិករទទួលបានព័ត៌មានថ្មី ៣-សំណើរសុំកិច្ចសហការជាមួយសមាជិក សមាជិការក្រុមសហគមន៍ ឬស្រ្តីក្នុងដោះស្រាយបញ្ហាផ្សេងនៃដែនសមត្ថកិច្ចប្រសិនមានសំណើរ ឬសំណូមពរទៅតាមយន្តការ និងនីតិវិធីច្បាប់ ៤-សំណើរសុំចូលរួមសកម្មភាពផ្សេងៗដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ស្រុក ឃុំ ជួយសម្របសម្រួល និងក្នុងការចូលទៅតាមឃុំផ្សេងទៀតសម្រាប់ទិសដៅក្នុងឆ្នាំ២០២៥  និងទី៥-ស្នើសុំកិច្ចសហការ និងផ្សាយគ្រប់សកម្មភាពរដ្ឋបាលខេត្ត និងអង្គភាពនានាជាមួយសារព័ត៌មានបៃតងប៉ុស្តិ៍ តាមវិជ្ជាជីវៈសារព័ត៌មាន។

ឆ្លើយតបនឹងសំណូមពរនេះ វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា ឯកឧត្តមគាំទ្រសំណូមពរ និងលើកទឹកចិត្តការចូលរួមពីដៃគូរអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលជួយដល់កសិករជៀសឲ្យផុតពីរឿងនយោបាយពាក់ព័ន្ធ។

ជាមួយគ្នានេះដែរ សមាគមក៏បានលើកឡើងអំពីទីតាំងដែលសមាគមបាននិងកំពុងធ្វើការជាមួយ ដើម្បីឱ្យថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធជួយសម្រួលដល់សកម្មភាពការងាររបស់ក្រុមការងារសមាគម ក៏ដូចជាការអនុវត្ត​​កិច្ចការងាររបស់សមាជិកសហគមន៍នៅតំបន់មូលដ្ឋាន។ សមាគមបានលើកឡើងថា សមាគមបានធ្វើការជាមួយសមាជិក សមាជិការក្នុងខេត្តតាកែវ មានក្រុមគោលដៅចំនួន  ៦ ដែលក្នុងនោះមាន​សហគមន៍​​កសិករចំនួន ៥ និងក្រុមស្ត្រីចំនួន១ ស្ថិតនៅក្នុងស្រុកសំរោង និងស្រុកបាទី៕

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារចាត់ទុក គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ CCFCស្នើសុំសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តតាកែវចំនួន៥ចំនុច រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ មិនមែនជាការបំបិទសិទ្ធិសេរីភាពសហជីពនោះទេ ប.ស.ស. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធចែករំលែកធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការ   បន្សំារបបធានារ៉ាប់រងសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» មូលនិធិជាតិជំនួយសង្គម ប្រកាសពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ OXFAM រៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ជាតិរវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត​ លើកទី៤ ប្រចាំឆ្នាំ២០២៤ ក្រសួងការងារអះអាងថាមិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួន​​ករណីបង់ថ្លៃសេវាសាធារណៈនានានោះទេ មេធាវី តំណាង ឯកឧត្តម អ៊ាង សុផល្លែត ចេញសេចក្តីបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទណ្ឌិតឈ្មោះ អ៊ឹង លីប៉េង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម