សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប.ស.ស. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធចែករំលែកធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការ   បន្សំារបបធានារ៉ាប់រងសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់

02-ធ្នូ-2024 - ម៉ោង 04:19:PM

អត្ថបទ៖ សំនៀង

ក្នុងសិក្ខាសាលាប្រចាំឆ្នាំសម្រាប់ការអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម ដែលប្រារព្ធធ្វើនៅ​​​​រាជធានីភ្នំពេញនៅថ្ងៃទី​០២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយក​​រង បេ​​ឡា​​ជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) ​​​បានស្នើឱ្យភាគីពាក់ព័ន្ធចូលរួមចែករំលែកនូវបទពិសោធន៍ ធាតុចូលសំខាន់ៗ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សំារបប​​​ធា​​នារ៉ាប់រងសង្គម (SASI) ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកពង្រឹង និងពង្រីកប្រព័ន្ធសន្តិសុខសង្គម​​កម្ពុជាឱ្យកាន់តែប្រសើរឡើង។ ឯកឧត្ដមបន្ដថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ GRET លើការអនុវត្តគម្រោង SASI គឺពិតជា បានរួមចំណែកយ៉ាងខ្លាំងក្នុងការសិក្សាស្រាវជ្រាវសមិទ្ធិភាពសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមដែល​​បន្សាំទៅនឹងកម្លាំងពលកម្មតាមទីជនបទ និងការពង្រឹងសមត្ថភាពស្ថាប័ន ប.ស.ស. តាមរយៈកិច្ចប្រជុំ និងទស្សនកិច្ចសិក្សានានា ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងបច្ចេកទេសថ្មីៗយកមកអនុវត្ត​គម្រោងប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្រាប់ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម សម្រាប់វិស័យកសិកម្មនៅក្នុងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ លោកស្រី ឱក ម៉ាលីកា ប្រធានគម្រោង SASI នៃអង្គការ GRET បានឲ្យដឹងថា សម្រាប់សិក្ខាសាលាប្រចាំឆ្នាំ របស់គម្រោង SASI នាឱកាសនេះ ជាការពិភាក្សាអំពីទស្សនវិស័យ ផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តបន្ត និងការផ្តល់អនុសាសន៍ផ្សេងៗ សម្រាប់ការអនុវត្តគម្រោងនាពេលអនាគត  ហើយដែលសិក្ខាសាលាប្រចាំឆ្នាំនាថ្ងៃនេះ ក៏មានការបង្ហាញអំពីលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញការ និងវាយតម្លៃទៅលើលទ្ធផលសម្រេចបាននៃការអនុវត្តគម្រោង ជាពិសេសការស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាប្រឈមដែលកើតមានកន្លងមកផងដែរ។

សូមបញ្ជាក់ថា៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អង្គការហ្រ្គេត (GRET) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានចុះហត្ថលេខាលើអនុស្សរណៈនៃការ​​យោគ​​​យល់គ្នា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់ការអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) ដែលមានរយៈពេលអនុវត្តចំនួន ២៤ខែ ៕

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារចាត់ទុក គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ CCFCស្នើសុំសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តតាកែវចំនួន៥ចំនុច រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ មិនមែនជាការបំបិទសិទ្ធិសេរីភាពសហជីពនោះទេ ប.ស.ស. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធចែករំលែកធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការ   បន្សំារបបធានារ៉ាប់រងសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» មូលនិធិជាតិជំនួយសង្គម ប្រកាសពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ OXFAM រៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ជាតិរវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត​ លើកទី៤ ប្រចាំឆ្នាំ២០២៤ ក្រសួងការងារអះអាងថាមិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួន​​ករណីបង់ថ្លៃសេវាសាធារណៈនានានោះទេ មេធាវី តំណាង ឯកឧត្តម អ៊ាង សុផល្លែត ចេញសេចក្តីបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទណ្ឌិតឈ្មោះ អ៊ឹង លីប៉េង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម