សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត

17-ធ្នូ-2024 - ម៉ោង 11:00:AM

អត្ថបទ៖ កែវ រតនៈ

យោងតាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់សាលាដំបូងខេត្តត្បូងឃ្មុំដែលចេញដាច់ដោយឡែកពីគ្នាចំនួន៣ កាល ពីថ្ងៃទី១១ ខែធ្នូ បានតម្រូវឱ្យ ឈ្មោះ ​ផុន សុផល ស៊ិន សូ  និង ហ៊ុយ មុន ឱ្យចូលទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៤. និង.៣០ នាទី ដើម្បីសាកសួរអំពីដំណើររឿង ៖ កាប់រាន ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃដោយគ្មានលិខិតអនុអញ្ញាត ប្រព្រឹត្តនៅភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

 លោក ស៊ុន សូ ភេទប្រុស អាយុ៤៩ឆ្នាំ  ភូមិចាន់មូល ឃុំចាន់មួល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់បៃតង​ប៉ុស្តិ៍យថា ចៅក្រមស៊ើបសួរសាលាដំបូងបានសាកសួរពីប្រវត្តិដីដែលលោកអាស្រ័យផលថាធ្វើពីឆ្នាំណាដល់​​ឆ្នាំណា ហើយលោកក៏បានឆ្លើយតាមអ្វីដែលបានធ្វើជាក់ស្ដែង ដោយអះអាងថាមិនបានកាប់រានដីព្រៃដូចអ្វីដែលជាការចោទប្រកាន់នោះទេបើទោះដីដែលតុលាការចោទប្រកាន់នោះនៅក្នុងភូមិ ឃុំជាមួយគ្នាក្តី ពោលដីដែលលោកដាំដុះអាស្រ័យផលនោះគឺជាដីដែលម្ដាយ ឪពុកចែកឱ្យនោះទេ។ លោកបន្តថា ចៅក្រមស៊ើបសួរ​បានសួរនាំលោករយៈពេលប្រមាណ៣០នាទីដោយលោក រួមទាំងជនត្រូវចោទ២រូបផ្សេងទៀតមានមេធាវីអមទៅជាមួយផងដែរ ហើយចៅក្រមឱ្យដឹងថានឹងកោះហៅលោកទៅសាកសួរម្ដងទៀតនៅពេលក្រោយមិនកំណត់ពេល។

លោក ផុន សុផល ជនត្រូវចោទម្នាក់ទៀតបានឱ្យដឹងថាចៅក្រមបានសួរលោកថាមានដីនៅភូមិចាន់មូល ឃុំចាន់មូលនោះឬទេ លោកក៏បានឆ្លើយថាមិនមាននោះទេ ហើយក៏មិនដែលនៅកាប់រានអ្វីនៅទីនោះឡើយ។ លោកអះអាងថា ចៅក្រមបានបង្ហាញរូបថតមួយចំនួនដែលជាដើមចមធ្វើឱ្យមានការចោទប្រកាន់នេះ លោក​​ក៏បានឱ្យដឹងថារូបដែលតុលាការឱ្យមើលនោះគឺរូបដែលលោករួមទាំងជនត្រូវចោទ២រូបផ្សេងគ្នាទៅដាក់ញត្តិដើម្បីស្នើសុំឱ្យដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់នោះទេ មិនមានរូបភាពកាប់រានដីព្រៃអ្វីនោះទេ។ លោកឱ្យដឹងទៀតថា ដីដែលតុលាការចោទថាប្រជាពលរដ្ឋបានកាប់រាន នោះមានទំហំប្រមាណ៣០ហិកតា ។

ទាំងលោក ស៊ុន សូ  និងលោក ផុន សុផល បានអះអាងថា ពួកគាត់បានទទួលដីកានេះនៅថ្ងៃអា​​ធ្នូនេះ ហើយ​​ក៏ត្រូវឡើងទៅ​​បំភ្លឺ​នៅតុលាការនៅថ្ងៃ១៦ ខែធ្នូ ពោលគី១ថ្ងៃបន្ទាប់ពីទទួលបានដីកា។

បើតាមដីកាបង្គាប់ឱ្យចូលខ្លួន ជនត្រូវចោទទាំង៣ត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ៖ កាប់រានព្រៃ ឈូស​​ឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីពដោយគ្មាន លិខិតអនុអញ្ញាត ប្រព្រឹត្តនៅភូមិចាន់មូល ឃុំចាន់មូល ស្រុក​​មេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បទល្មើស ព្រហ្មទណ្ឌមានចែង និងបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា ៩៧ កថាខណ្ឌទី១ ចំណុចទី៦ នៃច្បាប់ស្ដីពីព្រៃឈើ៕

 

 

ព័ត៌មានទាក់ទង

ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី ក្រសួងរៀបចំដែនដីចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន៣ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ក្រសួងដែនដីជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមាគមCCFC ធ្វើយុទ្ធនាការជាសកល ១៦ថ្ងៃ នៅតាមតំបន់នៃខេត្តគោលដៅរបស់ខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម