សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប

16-ធ្នូ-2024 - ម៉ោង 11:09:AM

អត្ថបទ៖ សំនៀង

យោងតាមការផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បាន​ឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃ​​​​ការវិនិច្ឆ័យ ស្ថិតនៅភូមិប្រាសាទ ភូមិដូនស្វា និងភូមិព្រៃវង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប យោង ៖ - អនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីនីតិវិធីនៃការកសាង ប្លង់សុរិ​​យោ​​ដី និងសៀវភៅគោលបញ្ជីដីធ្លី។

សេចក្តីជូនដំណឹងបន្តថា ដើម្បីអនុវត្តតាម ខ្លឹមសារនៃអនុក្រឹត្យខាងលើ គណៈកម្មការរដ្ឋបាលនឹងធ្វើការ​​បិទ​​ផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុម​​ការងារចុះបញ្ជីដីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

រដ្ឋបាលខេត្តសៀមរាបសូមឱ្យសាធារណជន មន្ទីរ-អង្គភាពនានា និងគ្រប់ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមាន​​ការពាក់ព័ន្ធនឹងដីធ្លីក្នុងតំបន់វិនិច្ឆ័យខាងលើចូលរួមពិនិត្យលើទិន្នន័យ ដែលមានក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬ ខុសឆ្គង ដែលត្រូវកែតម្រូវឬ ជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ជាកំហិត ស្ថិតនៅក្នុងបរិវេនៅវត្តពោធិ (ភូមិព្រៃវែង)។ ផុតកំណត់រយៈពេលខាងលើគណៈកម្មការរដ្ឋបាល សន្មតថាទិន្នន័យ ដែលបានបខ្ញុំផ្សាយជូនសាធារណជនពិនិត្យមើលនេះមានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់ ឬ នៅពេលក្រោយបានឡើយ។ ហើយបើផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាល នឹងបូកសរុប ហើយលើកសំណើផ្តល់សិទ្ធិលើអចលនវត្ថុទៅឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប ដើម្បីពិនិត្យ និងសម្រេចរួចបញ្ជូនឱ្យរដ្ឋបាលសុរិយោដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនម្ចាស់ដី ឬ អ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខណ្ឌច្បាប់។ គណៈកម្មការរដ្ឋបាល នឹងដាក់ទីតាំងបណ្តោះអាសន្ន ស្ថិតនៅក្នុងបរិវេណវត្តពោធិ(ភូមិព្រៃវែង) ដើម្បីរង់ចាំទទួលពិគ្រោះ និងផ្តល់យោបល់ដល់អ្នកដែលមានសំណូមពរ៕

 

 រូបភាព៖ ក្រសួងរៀបចំដែនដី

ព័ត៌មានទាក់ទង

ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី ក្រសួងរៀបចំដែនដីចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន៣ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ក្រសួងដែនដីជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សមាគមCCFC ធ្វើយុទ្ធនាការជាសកល ១៦ថ្ងៃ នៅតាមតំបន់នៃខេត្តគោលដៅរបស់ខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម