អត្ថបទ៖ កែវ រតនៈ
ពិធីដាំកូនឈើដើម្បីអបអរទិវាយុវជនអន្តរជាតិក្រោមមូលបទ យុវជនដើម្បីបរិស្ថាន និងការប្រែប្រួលអា កាសធាតុនេះ រៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅអនុវិវិទ្យាល័យប្រើសក្អក ឃុំ ម្លូរព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាហៅកាត់ CCFC មានប្រសាសន៍ក្នុងពិធីនោះថា បញ្ហាប្រែប្រួលអាកាសធាតុ និងបរិស្ថានគឺជាក្តីកង្វល់ពិភពលោក ខណៈដែលក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកំពុងតែធ្វើកិច្ចការជាច្រើន ទាក់ទងនឹងកិច្ចការពារបរិស្ថានដូចជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យុទ្ធនាការពន្លកបៃតង ការចែកកូនឈើដល់ប្រជាពលរដ្ឋជាដើម។ លោកបន្តថាការចូលរួមគាំពារដល់កិច្ចការពារបរិស្ថានរបស់ថ្នាក់ដឹកនាំខេត្តព្រះវិហារក្នុងឱកាសនេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ក្នុងការជំរុញឱ្យយុវជនដែលជាពន្លកថ្មី ឬអាចហៅថា ពន្លកនៃបរិស្ថានបៃតងក្នុងការថែរក្សាបរិស្ថានក៏ដូចជាបម្រែបម្រួលអាកាសធាតុ។ លោកអះអាងថានៅក្នុងខេត្តព្រះវិហារគឺនៅមានព្រៃឈើ និងមានភាពបៃតងដែលកើតចេះពីការចេះជួយថែរក្សាគ្នា ដូចនេះក្នុងនាមប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណាថែទាំងបរិស្ថានព្រោះលោកគិតថាបរិស្ថានគឺជាជីវិតរបស់យើងទាំងអស់គ្នា។
លោក សុខ សាន្តតារា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារមានប្រសាសន៍ថាលោកពិតជាមានមោទនភាពដែលបានមកចូលរួមកម្មវិធីតំណាងឱ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារក្នុងកម្មវិធីនេះ ហើយលោកថាប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំម្លូព្រៃ២នេះមានឆន្ទះក្នុងការការពារ ស្រលាញ់នូវធនធានធម្មជាតិ។ លោកឡើងថាក្នុងការស្រលាញ់បរិស្ថានគឺត្រូវធ្វើកិច្ចការ២ព្រមគ្នា គឺអភិករក្សផង និងអភិវឌ្ឍន៍ផង ពោលគឺអភិរក្សទៅលើរុក្ខជាតិ បរិស្ថាន និងការដាំដែលនាំគ្នាដាំដើមឈើបន្ថែមនេះ។
ក្រោយពីការថ្លែងរបស់លោកអភិបាលរងខេត្តព្រះវិហារ ក៏មានដាំដើមឈើជានិមិត្តរូបរួមគ្នាពីសំណាក់លោកអភិបាលរងខេត្ត គណៈអធិបតី និងអ្នកចូលរួមក្នុងកម្មវិធីផងដែរ។ គួរបញ្ជាក់ថា ក្នុងពិធីដាំដើមឈើនេះ ឯកឧត្តម គឹម រឹទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានឧបត្ថម្ភកូនឈើចំនួន ២០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណសាលា វត្តប្រើសក្អក និងចែកចូលប្រពលរដ្ឋយកទៅដាំនៅតាមផ្ទះផងដែរ៕
វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីអបអរសាទិវាយុវជនអន្តរជាតិ ២០២៤ និងជំរុញឲ្យសារធារណ ជន និងភាគីពាក់ព័ន្ធលើកទឹកចិត្ត និងគាំទ្រការចូលរួមរបស់យុវជនក្នុងការលើកម្ពស់យុត្តិធម៌បរិស្ថាន និងការដាំកូនឈើតាមសាលារៀន និងសហគមន៍។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងសារៈសំខាន់នៃសកម្មភាពប្រែប្រួលអាកាសធាតុ អ្នកចូលរួមវ័យក្មេងមានចំណេះដឹង និងជំនាញចាំបាច់ ដើម្បីរួមចំណែកដល់គំនិតផ្តួចផ្តើមសកម្មភាពប្រែប្រួលអាកាសធាតុ។ ជាពិសេស ដើម្បីជំរុញឱ្យមានការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងសកម្មភាពប្រែប្រួលអាកាសធាតុក្នុងតំបន់តាមរយៈវេទិកាសម្រាប់យុវជនដើម្បីភ្ជាប់ទំនាក់ទំនង ចែករំលែកគំនិត និងសហការលើសកម្មភាពបរិស្ថានទាក់ទងនឹងអាកាសធាតុ៕
21-វិច្ឆិកា-2024 - ម៉ោង 10:37:AM
20-វិច្ឆិកា-2024 - ម៉ោង 02:19:PM
18-វិច្ឆិកា-2024 - ម៉ោង 04:32:PM
18-វិច្ឆិកា-2024 - ម៉ោង 02:16:PM