សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានចាប់ផ្ដើមបើកវេទិកាពិព័រណ៍ពន្លកបៃតង និងចែកកូនឈើជូនប្រជាពលរដ្ឋ

10-កក្តដា-2024 - ម៉ោង 08:54:PM

អត្ថបទ៖ សំនៀង

 

ក្រសួងបរិស្ថាន រៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកចាយកូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោនៃក្រសួងបរិស្ថាន។

 

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានប្រាប់ថា បច្ចុប្បន្ននេះនៅក្នុងមន្ទីរបរិស្ថានខេត្តរតនគិរីកំពុងបណ្ដុះកូនឈើចំនួន១៣ប្រភេទ បានប្រមាណ ១៨០០០ដើម ដែលមានប្រភេទឈើដូចជា ក្រញូង បេង នាងនួន ក្ងោក ត្នោត និងប្រភេទឈើហូបផ្លែ ដូចជាប័រ ខ្នុរជាដើម។ លោកបន្តថា ក្នុងឱកាសបើកវេទិកាពិព័រណ៍នេះ លោកបានយកកូនឈើចំនួន១៥០០កូនចែកជាំ៦ប្រភេទដើម្បីមកចូលរួមក្នុងការតាំងពិព័ណ៍ និងចែកជូនប្រជាពលរដ្ឋយកទៅដាំ។ លោកបានបន្ថែមថា ក្រុមការងារមន្ទីរបរិស្ថានខេត្តរតនគិរីពិតជាមានសេចក្ដីរីករាយដែលបានមកចូលរួមក្នុងពិព័រណ៍កូនឈើលើកទី១របស់ក្រសួងបរិស្ថាន ហើយលោកក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋមកចូលរួមក្នុងកម្មវិធីនេះឲ្យបានច្រើន និងបានទទួលកូនឈើយកទៅដាំផងដែរ។

 

លោក យ៉េន រុន អនុប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានប្រាប់បៃតងប៉ុស្តិ៍ថា នៅក្នុងវេទិការនេះក្រសួងបរិស្ថានពិតជាបានយកចិត្តទុកដាក់ក្នុងការចែកកូនឈើជូនប្រជាពលរដ្ឋទូទៅ ដើម្បីបង្កើននូវគំរបព្រៃឈើយ៉ាងតិចឲ្យបានចំនួន៦០% នៅក្នុងឆ្នាំ២០២៥០ខាងមុខ ដែលនេះជាចំណុចមួយដ៏ល្អរបស់ក្រសួងបរិស្ថាន។

បើតាមមន្តី្រក្រសួងបរិស្ថានបានបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃពិព័រណ៍ពន្លកបៃតងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការដាំដើមឈើដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការចូលរួមក្នុងការអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្របរិស្ថានដែលផ្តោតលើមុំយុទ្ធសាស្ត្របីគឺ ស្អាត បៃតង និងនិរន្តរភាព។

 

ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកចាយកូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោនៃក្រសួងបរិស្ថាន និង ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានរាជធានី-ខេត្ត នេះបន្ទាប់ពីកម្ពុជាបានប្រារព្ធពិធី រុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ តាកែវ ៕

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថានសំណូមពរដល់បណ្តាសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយអំពីកម្មវិធីរដបូក (REDD+) នៅកម្ពុជា សូមផ្សព្វផ្សាយការពិត និងគោរពវិជ្ជាជីវៈ កម្ពុជានិងចិនបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន ជាពិសេសការការបញ្ចេញកាបូនទាប រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ពីការផ្តល់អាទិភាពដល់វិស័យកសិកម្ម ធានាសន្តិសុខស្បៀង ក្រុមអ្នកប្រមូលសំរាមតាមដងផ្លូវនៅតែអះអាងថាការចោលសំរាមឥតសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យអុំទូកកន្លងទៅនេះនៅមានច្រើន កម្ពុជា បានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយ ដៃគូអភិវឌ្ឍន៍នៅលើពិភពលោកនៅក្នុងសន្និសីទCOP29 នាប្រទេសអាស៊ែបៃហ្សង់ ប្រជាពលរដ្ឋខ្មែរនៅរាជធានី ខេត្តចំនួន ១១ ធ្វើយុទ្ធនាការ”កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក” និងយុទ្ធនាការ "កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅថ្ងៃតែមួយ​រួមគ្នា សត្វសំខាន់ៗចំនួន ១០៨ ប្រភេទត្រូវបានកត់ត្រាពីក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល ឃុំ សង្កាត់ ចំនួន៥០ ទទួលបានជ័យលាភីក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងទំហំផ្ទៃដី៨០ហិតា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម