សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានរួមចំណែកឆ្លើយតប និងគាំទ្រសកម្មភាព ភាពស្អាតនៅក្នុងសង្គមកម្ពុជា

10-ឧសភា-2024 - ម៉ោង 04:18:PM

អត្តបទ៖ សំនៀង

ក្រសួងបរិស្ថានបានគាំទ្រ ចំពោះដៃគូទាំងអស់ដែលធ្វើការក្នុងវិស័យបរិស្ថាន ឆ្លើយតបជាពិសេសនឹងភាពស្អាត​នៅក្នុងសង្គមកម្ពុជា ដែលផ្តើមពីភាពស្អាតផ្នត់គំនិត ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម និងភាព​ស្អាតរបស់ប្រទេសកម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។

នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនៅក្នុងឱកាសទទួលជួបពិភាក្សាជាមួយ ក្រុមការងារយុវជនបណ្តុំអង្គការសង្គមស៊ីវិល សិស្ស និស្សិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងអ្នកសារព័ត៌មាន នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា យុទ្ធសាស្ត្រភាពស្អាត មានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន  ហើយកន្លងមកក្រសួងបរិស្ថាន បានដាក់ចេញ យុទ្ធនាការភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃទឹក និងស្អាតផ្ទៃមេឃ។ ចំពោះភាពស្អាតលើផ្ទៃដី គឺភាពស្អាតដែលកើតចេញពីសណ្តានចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា និងសិស្សា​​នុសិស្សចំនួន៨លាននាក់ ចូលរួមយ៉ាងក្លៀវក្លា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រ​​ធាន​​បទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា យុទ្ធនាការបានបណ្តុះគំនិតឱ្យកុមារស្រឡាញ់បរិស្ថាន និងបានបង្កើតភាពស្អាតនេះឡើង មិនត្រឹមតែធ្វើឱ្យខ្លួនយើងស្អាត ឬការស្អាតចេញពីក្នុងខ្លួននោះទេ ប៉ុន្តែធ្វើខាងក្រៅខ្លួនមានភាពស្អាតបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត។

ឯកឧត្តមក៏បានជំរុញឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសយុវជនកម្ពុជា បង្កើនតួនាទីចូលរួមអប់រំ និងផ្សព្វផ្សាយ ពីភាពស្អាត ឱ្យបានច្រើនឡើងថែមទៀត ជាពិសេសជំរុញការចូលរួមចំណែកលុបបំបាត់សំណល់ប្លាស្ទិក ការសំអាតអនាម័យបរិស្ថាន រួមទាំងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម។

ក្នុងជំនួបនោះ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា មានប្រសាសន៍ថា ការចូលរួមក្នុងវិស័យបរិស្ថានគឺផ្ដើមចេញពីយើងម្នាក់ៗ ហើយ​គ្រប់គ្នាគឺជាគម្រូ។ លោកបន្តថា ដើម្បីធ្វើឲ្យយុទ្ធនាការនៃការបញ្ឈប់ការប្រើប្រាស់ថងផ្លាស្ទិចនេះមានប្រសិទ្ធភាព គឺត្រូវចាប់ផ្ដើមចេញពីសកម្មភាពបន្តិចម្ដងៗ យូរៗទៅនឹងក្លាយទៅជាទម្លាប់ព្រោះនៅពេលដែលចលករបរិស្ថានចូលរួមបានច្រើន ទៅតាមពេលវេលា វីជ្ជាជីវៈ ការស្ម័គ្រចិត្ត យូរទៅនឹងក្លាយជាចលនា ហើយនឹងក្លាយជាធាតុផ្សំមួយដើម្បីជាផ្នែកនៃវិស័យបរិស្ថាននៅប្រទេសកម្ពុជា។ លោកក៏សូមអំពាវនាវដល់បណ្ដារយុវជន សិស្ស និសិត្ស ប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមទាំងអស់គ្នាពីពេលនេះតទៅ៕

រូបភាព៖ ក្រសួងបរិស្ថាន និងបណ្ដាញសង្គម 

ព័ត៌មានទាក់ទង

ប្រជាសហគមន៍សាទរចំពោះអនុក្រឹត្យដែលនិរាករណ៍ស្ដីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីជាង ៩០ម៉ឺន ហិកតា ក្នុងខេត្តកោះកុង រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករណ៍ការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា ក្រសួងបរិស្ថាន បន្តយុទ្ធនាការ «ពន្លកបៃតង» បណ្តុះកូនឈើជាង ៦ម៉ឺនដើម នៅទូទាំងប្រទេស អូស្ត្រាលី និងកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចទឹក ក្រសួងបរិស្ថានបើកយុទ្ធនាការ «ពន្លកបៃតង» ដើម្បីចែកកូនឈើយកទៅដាំនៅទីសាធារណៈ ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃ​ឆែប-ព្រះរការ អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យតំបន់ព្រៃឡង់ ចាត់វិធានការបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃឈើ UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម