សារព័ត៌មានបៃតងប៉ុស្តិ៍

ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង៨លានដុល្លារដល់ កម្ពុជា សម្រាប់អនុវត្តគម្រោង​បង្កើត​វិទ្យា​ស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

1 ម៉ោងមុន

ដោយ៖ វិចិត្រ

 

កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់​ហិ​រ​ញ្ញ​ប្ប​ទាន​ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.១៨៩.០០០.០០០ យ៉េន (ប្រ​មាណ ៨លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យ​នៅ​ខេត្តកំពង់ចាម។ ពិធីចុះហត្ថលេខានេះធ្វើឡើងរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

 

តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការបរទេស​កម្ពុជា​បញ្ជាក់​ថា ក្រោមជំនួយឥតសំណងនេះ វិទ្យាស្ថានគរុកោសល្យខេត្តកំពង់ចាម នឹងត្រូវ​បំពាក់​ដោយ​សម្ភារៈបរិក្ខារ និងធនធានអប់រំចាំបាច់ ដែលនឹងចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធ​អប់រំ​គ្រូបង្រៀន និងលើកកម្ពស់គុណភាពអប់រំកម្រិតមូលដ្ឋាន។

 

ក្នុងនោះក្រសួងក៏បានបន្ថែមថា ហិរញ្ញប្បទានឥតសំណងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាង​មុតមាំរបស់ជប៉ុនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងធនធានមនុស្សកម្ពុជា ក៏ដូច​ជាធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕

ព័ត៌មានទាក់ទង

ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង៨លានដុល្លារដល់ កម្ពុជា សម្រាប់អនុវត្តគម្រោង​បង្កើត​វិទ្យា​ស្ថានគរុកោសល្យនៅខេត្តកំពង់ចាម រដ្ឋមន្ត្រី្កក្រសួងព័ត៌មានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ កម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៩៣ភាគរយ ចុះឈ្មោះក្នុងថ្នាលឌីជីថលដោយខ្លួនឯង ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលពិសេស ស្តីពីអាជ្ញាកណ្តាល និងផ្សព្វផ្សាយប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក វិស្វករ​​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​មានចំនួន ១០ ១៧២​នាក់គិត​ត្រឹម​ឆ្នាំ​២០២៥ កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម