![]()
ដោយ៖ កែវ រតនៈ
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលចេញនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បាន តវ៉ាយ៉ាងម៉ឺងម៉ាត់ និងច្រានចោលយ៉ាងដាច់អហង្កាចំពោះការសម្រេចចិត្តរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ក្នុងការចុះបញ្ជីប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នា និងទីតាំងបុរាណវត្ថុដទៃទៀត ដែលស្ថិតនៅតាមព្រំដែន និងស្ថិតក្រោមអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះបញ្ជីបូជនីយដ្ឋានជាតិរបស់ប្រទេសថៃ។
សេចក្តីថ្លែងការណ៍បន្តថាសកម្មភាពឯកតោភាគីនេះគឺខុសច្បាប់ ទុកជាមោឃៈ និងគ្មានប្រសិទ្ធភាពផ្លូវច្បាប់។ ការចុះឈ្មោះបែបនេះគឺគ្មានមូលដ្ឋានទាំងស្រុង ហើយមិនអាចធ្វើជាភស្តុតាងសម្រាប់អធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់កំណត់ព្រំដែនឡើយ។ អធិបតេយ្យភាព និងការបោះបង្គោលព្រំដែនរវាងកម្ពុជា និងថៃ ត្រូវតែដោះស្រាយ ស្របតាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៧ និងឧបករណ៍ពាក់ព័ន្ធ ព្រមទាំងតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេស អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ (MoU 2000)។
ក្រសួងចាត់ទុកការចុះបញ្ជីនេះថាជាការប៉ុនប៉ងខុសច្បាប់ក្នុងការបង្កើតរូបរាងស្របច្បាប់លើទីតាំងវប្បធម៌ដែលស្ថិតក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពបែបនេះគឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងធ្វើឱ្យខូចស្មារតីនៃកិច្ចសន្ទនាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ ដកការចុះបញ្ជីខុសច្បាប់នេះចេញជាបន្ទាន់ និងចៀសវាងសកម្មភាពឯកតោភាគីណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី៕
កម្ពុជាតវ៉ាជំទាស់ ចំពោះសកម្មភាព របស់យោធាថៃ ដែលរំលោភអធិបតេយ្យ និង បូរណភាពទឹកដីកម្ពុជា
ខួប១ឆ្នាំនៃការបាញ់សម្លាប់វីរៈកងទ័ពកម្ពុជា លោក សួន រោន ខណៈនាយករដ្ឋមន្ត្រីថៃបោះពាក្យសម្ដីមិនខ្វល់ផែនទីបារាំង-សៀម
សមត្ថកិច្ចស្រុកឆែប ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជ្រោះសុភមិត្ត
កម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ
20-មិថុនា-2026 - ម៉ោង 12:40:PM
09-មិថុនា-2026 - ម៉ោង 02:49:PM
29-ឧសភា-2026 - ម៉ោង 11:52:AM
28-ឧសភា-2026 - ម៉ោង 04:30:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា