សារព័ត៌មានបៃតងប៉ុស្តិ៍

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិច​នៃបារាយ​ណ៍​យសោធរតដាក

6 ម៉ោងមុន

ដោយ៖ វិចិត្រ

 

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុល អភិរក្សដំណាក់កាលទីមួយ នៅកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក បន្ទាប់ពីការពង្រឹង​នៅផ្នែក​ខូច​ខាតឱ្យរឹងមាំឡើងវិញ និងបានលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ក្រោយ​ចំ​ណាយពេលវេលាចំនួន៦ខែទើបបញ្ចប់ដោយជោគជ័យ។ នេះបើតាមការផ្សព្វផ្សាយរបស់​អាជ្ញាធរជាតិអប្សរានៅថ្ងៃចន្ទនេះ។

 

កញ្ញា ដយ ពេជ្រជឺរ៉ា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និង​ជា​វិស្វករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ពីតាំងពីចុងឆ្នាំ២០២៥មក អ្នកជំនាញបានចាប់​ផ្តើមជួសជុល អភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក រហូតមក​ដល់ចុងខែមេសា ឆ្នាំ២០២៦ បានបញ្ចប់ការងារជួសជុលក្នុងដំណាក់កាលទីមួយ ក្នុងប្រវែង​បណ្តោយ១២ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។

 

កញ្ញាបន្ថែមថា ក្នុងដំណាក់កាលទីមួយនេះ អ្នក​ជំនាញធ្វើការជួសជុលពង្រឹងគ្រឹះនៅតាម​កន្លែង​ដែលបានស្រុត ពង្រឹងខឿនថ្នាក់ទីមួយ​ដែល​សាង​សង់ពីថ្មបាយក្រៀម និងផ្នែកខ្លះ​នៃ​ខឿន​​ថ្នាក់ទីពីរដែលសាងសង់ពីថ្មភក់ និងបានជំនួស​ថ្មថ្មី នៅតាមទីតាំងដែលបាត់បង់ និង​ពុក​ផុយ ដើម្បីបំពេញរូបរាងឡើងវិញស្របទៅ​តាម​លក្ខណៈ​បច្ចេកទេស។

 

ក្នុងនោះ កញ្ញា ដយ ពេជ្រជឺរ៉ា ក៏បានឱ្យដឹងដែរថា ជាផ្នែកមួយនៃគម្រោង​ជួសជុល​អភិ​រក្ស​នេះ​ដែរ ក្នុងពេលធ្វើកំណាយ​ស្រាវជ្រាវ មុនដំណើរការជួសជុល ក៏បានរក​ឃើញ​ចម្លាក់សត្វ​តោ​ចំនួន​មួយ នៅជ្រុងខាង​ត្បូង​នៃកំពង់ទឹក ហើយអ្នកជំនាញផ្នែកអភិរក្សថ្ម ធ្វើការជួស​ជុលព​ង្រឹង​ដើម្បី​យកមកដាក់​នៅទី​តាំង​​ដើមវិញដែរ។

 

បើតាមអាជ្ញាធរជាតិអប្សរា បន្ទាប់ពីការជួសជុលពង្រឹងនៅ​​តាមផ្នែក និងការជួសជុលចម្លាក់តោ
រួច​តម្តល់នៅ​ទីតាំង​ដើម​វិញ ធ្វើឱ្យរចនាសម្ពន្ធកំពង់ទឹកទាំងមូល មានសោភ័ណ​ភាព​ស្រស់​ស្អាត លើកតម្លៃទី​តាំង​បុរា​ណ​​ដ្ឋានដែលជាទីតាំងសំខាន់មួយ ក្នុង​សម័យអង្គរ សម្រាប់​ព្រះ​រាជា​ទ្រង់យាង​ទៅកាន់​ប្រា​សា​ទ​​មេបុណ្យខាងកើត។ ទីតាំងនេះ ក៏ជា​ទី​​តាំងដែល​ទាក់ទាញ​ភ្ញៀវទេសចរឱ្យទៅទស្សនា​បាន​ផងដែរ ព្រោះថា កំពង់ទឹកនៅលើ​ទំនប់​ខាង​លិចនៃបារាយណ៍​យសោធរតដាកនេះ មានទីតាំង​នៅ​ចំខ្សែអ័ក្សតែមួយនៃព្រះបរម​រាជ​វាំង ប្រាសាទភិមាន​អា​កា​ស​ឆ្ពោះមកខ្លោងទ្វារជ័យ៕

រូបភាពអាជ្ញាធរជាតិអប្សរា

 

ព័ត៌មានទាក់ទង

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិច​នៃបារាយ​ណ៍​យសោធរតដាក វត្តអារាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាញាណ និងសីលធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង បានប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអំពាវនាវឱ្យបញ្ឈប់ប្រើប្រាស់ពាក្យពេចន៍កាយវិការ និងសំលៀកបំពាក់មិនសមរម្យក្នុងពិធី បុកល័ក្ត របាយការណ៍បង្ហាញការខូចខាតយ៉ាងធ្ងន់ធ្ងរនៅប្រាសាទព្រះវិហារ បន្ទាប់ពីការវាយប្រហាររបស់កងទ័ពថៃ អបអរសារទរខួប២២ឆ្នាំនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កម្ពុជាស្នើយូណេស្កូពិនិត្យលើករណីថៃលួចចម្លងគំរូប្រាសាទអង្គរវត្ត
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម