
ដោយ ៖សំនៀង
យុទ្ធនាការចុះធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមបណ្តាក្រសួង-ស្ថាប័ន ទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ ដោយថ្មីៗនេះ ក្រសួងកិច្ចការនារី បានក្លាយជាក្រសួងទី៤ ដែលបានបញ្ចប់ការងារនេះដោយជោគជ័យ និងលឿនជាងការគ្រោងទុក។ យោងតាមផែនការគ្រោងទុក គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែង បានគ្រោងចំណាយពេលចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ទី៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីនៅទីស្តីការក្រសួងកិច្ចការនារី។ ប៉ុន្តែដោយមានកិច្ចសហការល្អ និងការរៀបចំបានយ៉ាងរលូន ដំណើរការចុះជំរឿននេះត្រូវបានបញ្ចប់ជាស្ថាពរត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ តែម្តង។
ក្នុងសកម្មភាពនៃការចុះជំរឿនជាក់ស្តែងនេះ គណៈកម្មការបានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់លើ រចនាសម្ព័ន្ធអង្គភាពជាក់ស្តែង និងវត្តមានមន្ត្រី រួមជាមួយការធ្វើជីវមាត្រមន្ត្រីដូចជាការថតរូប និងផ្តិតស្នាមខ្ចៅដៃជាដើម។ ប្រតិបត្តិការនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងកិច្ចការនារី សរុបប្រមាណ ៤០០នាក់ ដែលបានបង្ហាញមុខនៅតាមអង្គភាពចំណុះរៀងៗខ្លួន។
ជាមួយគ្នានេះ គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងកិច្ចការនារីទាំងអស់ ដែលបានបង្កលក្ខណៈងាយស្រួល និងសហការយ៉ាងសកម្ម។ ការចូលរួមបំពេញភារកិច្ចស្របតាមបែបបទ នីតិវិធីនៃសារាចររបស់រាជរដ្ឋាភិបាល រួមទាំងការអនុវត្តតាមការណែនាំរបស់គណៈកម្មការយ៉ាងខ្ជាប់ខ្ជួន គឺជាកត្តាគន្លឹះដែលធ្វើឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន និងចប់មុនការរំពឹងទុក។
សូមជម្រាបផងដែរថា គិតមកទល់ពេលនេះ មានក្រសួងចំនួន ៤ ហើយ ដែលបានបញ្ចប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងដោយជោគជ័យ ដែលរួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកិច្ចការនារី៕
ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក
វិស្វករបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានចំនួន ១០ ១៧២នាក់គិតត្រឹមឆ្នាំ២០២៥
កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦
សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន
ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែទាំសម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន
ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស
ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពថាខ្លួនពិតជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរបួសពិតមែន
ស្នងការបាត់ដំបង៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់ចូលខ្លួនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍តាមការកោះហៅ នៅឡើយទេ
ម្សិលមិញ ម៉ោង 10:45:AM
04-ឧសភា-2026 - ម៉ោង 10:08:AM
29-មេសា-2026 - ម៉ោង 02:48:PM
07-មេសា-2026 - ម៉ោង 03:36:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា