![]()
ដោយ៖ កែវ រតនៈ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២។យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន។ យុទ្ធនាការប្រឆាំងព័ត៌មាក្លែងក្លាយ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ បានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំជាមួយសិស្សានុសិស្សចូលរួមជាង ២០០០ នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនេះនឹងត្រូវធ្វើនៅតាមសាលារៀននៅទូទាំងប្រទេសបន្ទាប់ពីយុទ្ធនាការនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំនាពេលនេះ ដែលជាការជួបជុំដ៏សំខាន់ពីតំណាងមន្ទីរព័ត៌មានរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធសម្រាប់យកទៅរៀបចំបន្តនៅតាមបណ្តាសាលារៀននានានៅទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយនៅកម្ពុជា ជាពិសេសចំពោះសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សាដែលងាយក្លាយជាជនរងគ្រោះនៃព័ត៌មានក្លែងក្លាយ។
ឯកឧត្តមនេត្រ ភក្ត្រា បន្តថា ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺទី១.ត្រូវមានដែលមានប្រភពច្បាស់លាស់ ទី២.ត្រូវមើលថាព័ត៌មានមួយនេះមានគេផ្សព្វផ្សាយច្រើនគ្នាដែរទេ ទី៣.ត្រូវគិតថាវាពិតជាត្រឹមត្រូវដែរឬទេមុននឹងជឿ ហើយត្រូវជឿទៅលើប្រភពផ្លូវការ ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយឯកជន ដែលមានការដកស្រង់ព័ត៌មានពីប្រភពច្បាស់លាស់មកធ្វើការចុះផ្សាយ សូមកុំឱ្យមើលព័ត៌មានណាដែលគ្មានប្រភពច្បាស់លាស់ដែលអាចជាព័ត៌មានមិនពិត តែបើមកពីប្រភពផ្លូវការ គឺជាព័ត៌មានដែលត្រឹមត្រូវ។
ក្រសួងព័ត៌មាន បានចាប់ផ្តើមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅទូទាំងប្រទេស កាលពីខែមេសា ឆ្នាំ២០២៥មក។ យុទ្ធនាការនេះ គឺជាជំហានមួយយ៉ាងសំខាន់ ក្នុងការបង្កើនការយល់ដឹង អំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ដល់សាធារណជនទូទាំងប្រទេស ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់៕



រូបភាព៖ ក្រសួងព័ត៌មាន
សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ
ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក
វិស្វករបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានចំនួន ១០ ១៧២នាក់គិតត្រឹមឆ្នាំ២០២៥
កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦
សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន
ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែទាំសម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន
12-ឧសភា-2026 - ម៉ោង 04:45:PM
12-ឧសភា-2026 - ម៉ោង 09:19:AM
11-ឧសភា-2026 - ម៉ោង 02:59:PM
08-ឧសភា-2026 - ម៉ោង 03:19:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា