សារព័ត៌មានបៃតងប៉ុស្តិ៍

វត្តអារាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាញាណ និងសីលធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ

3 ម៉ោងមុន

ដោយ៖ សំនៀង

 

វត្តអារាមមិនត្រឹមតែជាកន្លែងគោរពបូជា តាមផ្លូវជំនឿសាសនាតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាមជ្ឈ​មណ្ឌល​ដ៏សំខាន់ក្នុងការបណ្តុះបណ្តាលចំណេះដឹង បញ្ញាញាណ សីលធម៌ និងស្មារតីសាមគ្គី​ភាព​យ៉ាងរឹងមាំដល់ពុទ្ធបរិស័ទ និងសង្គមជាតិទាំងមូល។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ឈិត សុគន្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងពិធីបើកប​វេសន​កាល​សម្រាប់​ឆ្នាំសិក្សា ២០២៦-២០២៧ ទូទាំងខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅវត្តសីហរតនារាម ក្រុងដូនកែវ ដែលមានព្រះវត្តមានសម្តេចព្រះឧត្តមបញ្ញា បណ្ឌិត ដូង ផង់ ព្រះអនុប្រធានថេរៈសភានៃព្រះពុទ្ធសាសនា និងជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋាន​ពុទ្ធិ​កសិក្សា​ជាតិ ព្រះមេគណខេត្តទាំងពីរគណៈ អនុគណក្រុងស្រុក ឯកឧត្តម វ៉ី សំណាង អភិបាល​ខេត្ត​តាកែវ ព្រះទាំងវត្តមានចូលរួមសមណសង្ឃ តាជីយាយជី យុវជនកាយឬទ្ធិ និងយុវជន​កាក​បាទក្រហម សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ ។

 

ឯកឧត្តម ឈិត សុគន្ធី បានមានប្រសាសន៍បន្តទៀតថា ព្រះសង្ឃគ្រប់​ជំនាន់​គឺជាអ្នកទ្រទ្រង់​វប្ប​ធម៌ អក្សរសាស្ត្រ និងទំនៀមទម្លាប់ប្រពៃណីជាតិឱ្យស្ថិតស្ថេរគង់វង្ស។ លើស​ពីនេះ ព្រះសង្ឃ​គឺជាបង្អែកផ្លូវចិត្ត និងជាអ្នកជួយសង្គ្រោះដល់ជនងាយរងគ្រោះ កុមារ​កំព្រា និងជន ចាស់ជរាគ្មានទីពឹង។

 

រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនារូបនេះ បានអំពាវនាវឱ្យគណៈសង្ឃ និងអាជ្ញាធរ​ពាក់​ព័ន្ធ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបម្រើវិស័យពុទ្ធិកសិក្សាក្នុងខេត្តតាកែវឱ្យកាន់តែ​មាន​សន្ទុះរីកចម្រើនថែមទៀត សំដៅ​ផលិតបាននូវធនធានសង្ឃ និងគ្រហស្ថដែលមាន​ទាំង​ចំណេះដឹង និងគុណធម៌ខ្ពស់​សម្រាប់​ជាតិ​មាតុភូមិ។

 

ជាមួយគ្នានេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍កោតសរសើរ​ចំពោះ​វិស័យសាសនាដែលបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង​សន្តិ​ភាពផ្លូវចិត្តដល់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តតាកែវ តែងតែតម្កល់​វិស័យសាសនាជាអាទិភាព ព្រោះសាសនា និងអាណាចក្រ ត្រូវតែដើរទន្ទឹមគ្នា។ លោកបាន​ស្នើដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តសហការ និងផ្ដល់បង្កលក្ខណៈងាយ​ស្រួលដល់​គណៈ​សង្ឃ ក្នុងការផ្សព្វផ្សាយព្រះធម៌ ជាពិសេសការបញ្ជ្រាបការយល់ដឹង​ពីផលប៉ះពាល់នៃ​គ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ តាមរយៈកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់​នឹង​សង្គម ដើម្បីឱ្យខេត្តកាន់តែមានសុខុមាលភាព និងសណ្ដាប់ធ្នាប់ល្អ៕

ព័ត៌មានទាក់ទង

វត្តអារាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាញាណ និងសីលធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង បានប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអំពាវនាវឱ្យបញ្ឈប់ប្រើប្រាស់ពាក្យពេចន៍កាយវិការ និងសំលៀកបំពាក់មិនសមរម្យក្នុងពិធី បុកល័ក្ត របាយការណ៍បង្ហាញការខូចខាតយ៉ាងធ្ងន់ធ្ងរនៅប្រាសាទព្រះវិហារ បន្ទាប់ពីការវាយប្រហាររបស់កងទ័ពថៃ អបអរសារទរខួប២២ឆ្នាំនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កម្ពុជាស្នើយូណេស្កូពិនិត្យលើករណីថៃលួចចម្លងគំរូប្រាសាទអង្គរវត្ត រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា៖ កម្ពុជាជាអ្នកទទួលបន្ទុកចំណាយលើការដឹកជញ្ជូញវត្ថុបុរាណទាំង២០ដុំមកកម្ពុជាវិញ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម