
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា បានអំពាវនាវដល់ឪពុកម្តាយ និងអ្នកអាណាព្យាបាលទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះកុមារដែលមានជំងឺគ្រុនឈាម ដោយបញ្ជាក់ថា ដំណាក់កាលដែលកុមារចាប់ផ្តើមចុះកម្តៅ មិនមែនជាសញ្ញាបង្ហាញថាជំងឺបានធូរស្រាលនោះទេ ប៉ុន្តែជាដំណាក់កាលគ្រោះថ្នាក់បំផុត ដែលអាចវិវត្តទៅរកផលវិបាកធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត។
អ្នកឯកទេសរោគកុមារ និងទារក នៅមន្ទីរពេទ្យកុមារជាតិរូបនេះបានឱ្យដឹងថា ចន្លោះថ្ងៃទី៣ ដល់ថ្ងៃទី៧ បន្ទាប់ពីចាប់ផ្តើមមានរោគសញ្ញា គ្រុនឈាម គឺជាដំណាក់កាលសំខាន់ដែលត្រូវតាមដានយ៉ាងដិតដល់ ព្រោះទោះបីជាកុមារ ចាប់ផ្តើមចុះកម្តៅក៏ដោយ ក៏ជំងឺអាចវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរបាន ប្រសិនបើមិនទទួលបាន ការព្យាបាលទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា បានណែនាំឱ្យឪពុកម្តាយប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប្រសិនបើកុមារមានសញ្ញាព្រមានដូចជា ឈឺពោះខ្លាំង ក្អួតជាប់រហូត ហូរឈាមតាមច្រមុះ ឬអញ្ចាញធ្មេញ មានស្នាមជាំធំៗក្រោមស្បែក ចុងដៃចុងជើងត្រជាក់ បែកញើសត្រជាក់សន្លឹម ខ្លាំង ហត់ឡេះឡះ ឬវង្វេងស្មារតី។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតក៏បានក្រើនរំលឹកថា ប្រសិនបើកុមារក្តៅខ្លួនលើសពី ២ថ្ងៃ ឬ សង្ស័យថាមានជំងឺគ្រុនឈាម ឪពុកម្តាយមិនគួរព្យាបាលដោយខ្លួនឯងនៅផ្ទះឡើយ ប៉ុន្តែត្រូវ ប្រញាប់នាំកូនទៅជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើតេស្តឈាម និងតាមដានស្ថានភាពឱ្យបានត្រឹម ត្រូវ ព្រោះការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការការពារ ផលវិបាកធ្ងន់ធ្ងរ និងសង្គ្រោះអាយុជីវិតអ្នកជំងឺ៕
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុតនៃជំងឺគ្រុនឈាម
ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ
ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាលទាន់ពេលវេលា
មន្ត្រី ក.ប.ប. ខេត្តជាប់ព្រំដែនខាងកើត២ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាព និងគ្មានឯកសារសរុបជាង ១៦តោន
សង្គមស៊ីវិលអំពាវនាវឲ្យអាស៊ានលើកម្ពស់សិទ្ធិជនមានពិការភាព
ម្សិលមិញ ម៉ោង 10:20:AM
08-កក្តដា-2026 - ម៉ោង 03:30:PM
03-កក្តដា-2026 - ម៉ោង 10:26:AM
02-កក្តដា-2026 - ម៉ោង 11:03:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា