សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងការងារដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ និងដោះស្រាយបញ្ហាប្រឈម

13 ម៉ោងមុន

ដោយ៖ កែវ រតនៈ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៥ អាណត្តិទី២ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ដើម្បីពិនិត្យ ពិភាក្សា និងឯកភាពលើគម្រោងថវិកាប្រចាំឆ្នាំ២០២៧, ផែនការយុទ្ធសាស្រ្តថវិកា(៣ឆ្នាំរំកិល) ឆ្នាំ២០២៧-២០២៩, របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ របស់ ប.ស.ស. និងរបាយការណ៍លទ្ធផលសម្រេចបានប្រចាំត្រីមាសទី១ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាពការងារឱ្យដំណើរការប្រកបដោយតម្លាភាពក្នុងការបម្រើផលប្រយោជន៍សមាជិក។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយសាមគ្គីភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដែលជួយធានាបានយ៉ាងរឹងមាំនូវនិរន្តរភាព និងគុណភាពលើការផ្តល់សេវាជូនបងប្អូនសមាជិក ប.ស.ស. ឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ជាពិសេសកំណើននៃសមាជិកដែលបានចុះបញ្ជី។ ឯកឧត្តមបានបញ្ជាក់ថា នៅពេលដែលប្រជាពលរដ្ឋទទួលបានសេវាកាន់តែប្រសើរពី ប.ស.ស. និងមានសុខភាពល្អ នោះគឺជាភាពជោគជ័យរបស់ ប.ស.ស. ក៏ដូចជារាជរដ្ឋាភិបាលក្នុងវិស័យគាំពារសង្គម។

ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងពង្រីកវិសាលភាពរបបសន្តិសុខសង្គមតាមការវិវត្តនៃស្ថានភាពសង្គមសេដ្ឋកិច្ចដោយឈរលើគោលការណ៍សមភាព និងសមធម៌ ដើម្បីធានាឱ្យបាននូវនិរន្តរភាព ដែលស្របតាមគោលការណ៍សកល។ ឯកឧត្តមមានប្រសាសន៍ថា ការផ្តល់សេវារបស់ ប.ស.ស. ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន គឺកាន់តែមានភាពទាក់ទាញ ដែលធ្វើឱ្យសាធារណជនស្រមៃចង់ទទួលបាន។

ក្នុងឱកាសនោះតំណាងនិយោជក និងកម្មករនិយោជិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប.ស.ស. ដែលបានរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងរបាយការណ៍ដ៏មានសារៈសំខាន់ទាំងនេះឡើង ព្រមទាំងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការសម្របសម្រួល និងការជំរុញកិច្ចគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព៕

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ និងដោះស្រាយបញ្ហាប្រឈម មន្ត្រី ក.ប.ប. ខេត្តជាប់ព្រំដែនខាងកើត២ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាព និងគ្មាន​ឯក​សារសរុបជាង ១៦តោន គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ កម្មវិធី TVET 1.5M បានទាក់ទាញ​យុវជន​ជាង ១៧ ម៉ឺន​នាក់​ឲ្យចុះ​ឈ្មោះ​រៀន​ជំនាញ​បច្ចេក​ទេស ប.ស.ស. បើកសិក្ខាសាលាពិគ្រោះយោបល់ប៉ាន់ស្មានចំនួនប្រជាជនកម្ពុជា ឆ្នាំ២០២៤-២១០០ ដើម្បីធានានិរន្តរភាពប្រព័ន្ធសន្តិសុខសង្គមរយៈពេលវែង ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ សង្គមស៊ីវិលអំពាវនាវឲ្យអាស៊ានលើកម្ពស់សិទ្ធិជនមានពិការភាព ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ រដ្ឋមន្ត្រីក្រសួងការងាប្តេជ្ញារក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់គ្រឹះស្ថាន TVET ក្លាយជាកន្លែងផ្ដល់ជំនាញត្រឹមត្រូវតាមទីផ្សារការងារ ប្រមុខរដ្ឋស្តីទីព្រមានមន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ជុំវិញការនាំចូលទំនិញថៃខុសច្បាប់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម