
ដោយ៖កែវ រតនៈ
កម្មករជាង ១,៣០០នាក់ នៃរោងចក្រកាត់ដេរ ខូហ្ស៊ី នីត ឯ.ក ដែលកម្មករហៅថា រោងចក្រអាយខេ មានទីតាំងស្ថិតនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកតំណាងកម្មករចូលធ្វើការវិញ និងកែលម្អលក្ខខណ្ឌការងារនៅទីនោះ។ ក្រោយការតវ៉ានេះ មានការសម្របសម្រួលពីមន្ត្រីក្រសួងការងារ ទើបផ្លូវជាតិលេខ៣ ត្រូវបានបើកឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ។
នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ កម្មករ-កម្មការិនី នៃរោងចក្រ ខូហ្ស៊ី នីត ឯ.ក បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអន្តរាគមន៍ និងសម្របសម្រួលដោះស្រាយកង្វល់របស់ពួកគាត់បានដោយជោគជ័យកាលពីម្សិលមិញ។
លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា៖«នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ខូច ហ្ស៊ី នីត បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានដោះស្រាយបញ្ហារបស់ពួកគាត់ចប់សព្វគ្រប់ និងយ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់»។
បើតាមលោក ស៊ុន មេសា ការដោះស្រាយបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះសុខុមាលភាព និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ព្រមទាំងការរក្សាបាននូវបរិយាកាសការងារល្អ និងសុខដុមរមនាក្នុងវិស័យការងារនៅកម្ពុជា៕




រូបភាព៖ ក្រសួងការងារ
ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ
ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាលទាន់ពេលវេលា
មន្ត្រី ក.ប.ប. ខេត្តជាប់ព្រំដែនខាងកើត២ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាព និងគ្មានឯកសារសរុបជាង ១៦តោន
សង្គមស៊ីវិលអំពាវនាវឲ្យអាស៊ានលើកម្ពស់សិទ្ធិជនមានពិការភាព
ម្សិលមិញ ម៉ោង 03:30:PM
03-កក្តដា-2026 - ម៉ោង 10:26:AM
02-កក្តដា-2026 - ម៉ោង 11:03:AM
01-កក្តដា-2026 - ម៉ោង 02:23:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា