ដោយ៖ វិចិត្រ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា អ្នកផ្សះផ្សាឯករាជ្យទាំង៤រូប បានស្នើសុំពេលវេលាបន្ថែម ដើម្បីពិចារណាឱ្យបានហ្មត់ចត់លើការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ខណៈកម្ពុជា និងថៃ បានឯកភាពចំពោះសំណើនេះ។
តាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ការស្នើសុំពេលបន្ថែមនេះ មានលក្ខណៈសមស្របទៅនឹងសារៈសំខាន់នៃការតែងតាំង និងដំណើរការផ្សះផ្សាទាំងមូល ហើយនឹងមិនប៉ះពាល់ដល់ថេរវេលា ឬនីតិវិធីដែលកំណត់ក្រោម UNCLOS នោះឡើយ។
ក្រសួងបានបញ្ជាក់ថា ការស្នើសុំនេះឆ្លុះបញ្ចាំងពីភាពហ្មត់ចត់របស់អ្នកផ្សះផ្សា និងបានសម្តែងការកោតសរសើរចំពោះការអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវៈរបស់ពួកគេ។ ជាមួយគ្នានេះ កម្ពុជាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញការដោះស្រាយវិវាទដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ភាគីកម្ពុជា បានតែងតាំងលោក Peter Taksoe-Jensen អតីតអ្នកការទូតដាណឺម៉ាក និងសាស្ត្រាចារ្យ Jean-Marc Thouvenin អ្នកជំនាញច្បាប់អន្តរជាតិជនជាតិបារាំង ជាអ្នកផ្សះផ្សាតំណាងកម្ពុជា។ ចំណែកភាគីថៃ បានតែងតាំងអតីតប្រធានតុលាការអន្តរជាតិស្តីពីនីតិសមុទ្រ Judge Albert J. Hoffmann សញ្ជាតិអាហ្វ្រិកខាងត្បូង និង Judge Rüdiger Wolfrum សញ្ជាតិអាល្លឺម៉ង់ ជាអ្នកផ្សះផ្សាតំណាងភាគីថៃ៕
កម្ពុជាច្រានចោលការអះអាងរបស់ថៃ ជំរុញឱ្យបន្តការកំណត់ព្រំដែនគោក ខណៈដំណើរការ UNCLOS បន្តដោយឡែក
កម្ពុជារក្សាជំហរដោះស្រាយវិវាទដោយសន្តិវិធីទាំងដែនទឹក និងដែនគោក ខណៈជប៉ុនផ្តល់ជំនួយសន្តិសុខជាតិលើកដំបូង
កម្ពុជា-ថៃ ឯកភាពផ្តល់ពេលបន្ថែមដល់អ្នកផ្សះផ្សា ដើម្បីជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រ
ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យស្ថានភាពជនផ្លាស់ទីលំនៅនៅខេត្តព្រះវិហារ គ្រាដែលកម្ពុជាអំពាវនាវឱ្យពន្លឿនការវាស់វែងព្រំដែន
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គ
មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធ ផ្តល់យោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥
21 ម៉ោងមុន
ម្សិលមិញ ម៉ោង 10:35:AM
14-កក្តដា-2026 - ម៉ោង 02:23:PM
10-កក្តដា-2026 - ម៉ោង 11:59:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា