សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

តំណាងកសិករខ្នាតតូចស្នើសុំអន្តរាគមន៍ពីក្រសួងការងារេចំនួន៨ចំនុចដើម្បីសម្រួលដល់ជីវភាពរស់នៅ

28-វិច្ឆិកា-2024 - ម៉ោង 10:33:AM

អត្ថបទ៖ កែវ រតនៈ

នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រួមជាមួយសហការី បុគ្គលិក គណៈកម្មការប្រតិបត្តិ គណៈកម្មការខេត្ត និងក្រុមប្រឹក្សាតំណាងមកពីខេត្តត្បូងឃ្មុំ សៀមរាប ព្រះវិហារ កោះកុង កំពង់ស្ពឺ តាកែវ ព្រះសីហនុ ស្វាយរៀង ដែលតំណាងក្រុមកសិករ ស្ត្រីជនបទ យុវកសិករ ដែល​​កំពុងរស់នៅនិងប្រកបមុខរបរក្នុងវិស័យ-កសិស្បៀងអាអាហារ និងវិស័យកសិកម្ម និងអង្គការអុកស្វាម​​កម្ពុជាជាដៃគូរ បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និង​​អស់លោក លោស្រី ដើម្បីពិភាក្សាក្នុងកិច្ចសន្ទនាសង្គមដាក់ជូនអនុសាសន៍ និងសំណើរសុំកិច្ចសហការពីក្រសួង​​ការងារបណ្តុះបណ្ដាលវិជ្ជាជីវៈ អន្តរាគមន៍លើសំណើររបស់កសិករខ្នាតតូចក្នុងប្រព័ន្ធគាំពារសង្គមប្រកប​​ដោយបរិយាបន្ន។

ក្នុង​​ជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ហេង សួរ ស្ដីពីកិច្ចសន្ទនាសង្គមនៃប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ក្រុមអ្នកតំណាង បានដាក់សំណើរសុំកិច្ចសហការ និងការអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនូវចំណុចគន្លឹះៗសំខាន់ៗដូចខាងក្រោម៖១-ស្នើសុំកិច្ច​​សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈពិនិត្យលទ្ធភាព និងស្នរាជរដ្ឋាភិបាល ឬក្រុមប្រឹក្សាជាតិគាំពារសង្គមចេញប្រកាស សារាចរឬលិខិតបទដ្ឋានគតិយុត្តណាមួយក្នុងការកំណត់និយមន័យ «កសិករខ្នាតតូច» ស្ថិតក្រោមផ្នែកណាមួយនៃវិស័យការងារ និងមុខរបរដើម្បីជាផែនទី ឬមូលដ្ឋាននៃកសិករ​​​ប្រើប្រាស់កំណត់សម្គាល់ខ្លួនឯងក្នុងការស្នើសុំអត្តប្រយោជន៍គោលនយោបាយ និងកម្មវិធីគាំពារសង្គម។

២-សំណើសុំកិច្ចអន្តរាគមន៍ និងពិនិត្យលទ្ធភាពដាក់បញ្ចូល និងទទួលស្គាល់កសិករខ្នាតតូចនៅជនបទពិសេស​​កសិករជាស្រ្តីក្នុងគោលនយោបាយជាតិគាំពារសង្គម និងកាគាំទ្របណ្ដុះបណ្ដាលជំនាញ ផ្ដល់ការឧបត្តមទុនដល់កសិករខ្នាតដើម្បីមានលទ្ធភាពប្រកបមុខរបរ និងទទួលបានចំនូលផ្គត់ផ្គង់គ្រួសារ។

៣-សំណើសុំកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដាក់បញ្ចូលតំណាងកសិករក្នុងសមាសភាពគណកម្មការផ្នែកសុខភាព សុវត្ថិភាព(OSH) ក្នុងវិស័យការងារ និងមុខរបរដើម្បីផ្ដល់នូវធាតុចូល និងក្ដីកង្វល់ពាក់ព័ន្ធក្នុងកម្មវិធីដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

៤-សំណើសុំឱ្យមានតំណាងកសិករចូលរួមក្នុងដំណើរការរៀបចំកម្មវិធី និងសកម្មភាពនានា របស់ក្រសួងដូចជា ការពិគ្រោះយោបល់ ប្រមូល ឬដាក់ធាតុចូល និងការផ្សព្វផ្សាយគោលនយោបាយជាតិ ឯកសារក្របខណ្ឌគតិយុត្តិមួយចំនួនដែលមានពាក់ព័ន្ធអត្តប្រយោជន៍របស់កសិករ និងប្រជាពលរដ្ឋក្នុងវិស័យមុខរបរ និង​​​សេដ្ឋកិច្ច សេរីភាពអង្គការវិជ្ជាជីវៈដែលជាឧត្តមប្រយោជន៍ប្រកបដោយអភិបាលកិច្ច និងបរិយាបន្ន។

៥-សំណើរសុំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈពិនិត្យលទ្ធភាពក្នុងការដាក់ឲ្យអនុវត្តសាកល្បងកម្មវិធីសន្តិសុខសង្គមផ្នែកថែទាំសុខភាព នៃប្រព័ន្ធគាំពារសង្គមសម្រាប់កសិកខ្នាតតូចដើម្បីជាឧត្តមប្រយោជន៍នៃការគ្របដណ្ដប់ការថែទាំសុខភាពនិងកាត់បន្ថយភាពក្រីក្រ ហានិភ័យផ្សេងពាក់ព័ន្ធសុខភាព និងជីវភាពរស់នៅរបស់កសិករជនបទខ្នាតក្នុងវិស័យកសិ-ស្បៀងអាហារ និងវិស័យកសិកម្ម។

៦-សំណើរសុំកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់សុខភាពនៃការប្រើប្រាស់ថ្នាំគីមីពុលនិងថ្នាំសម្លាប់សត្វល្អិតដែលកំពុងបង្ករផលប៉ះពាល់សុខភាពរបស់កសិករ កម្មករក្នុងវិស័កសិ​ស្បៀង​​​​អាហារ។

៧-សំណើរសុំកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការបញ្ជូនមន្រ្តីចូលរួមផ្ដល់ជាវាគ្មិន ឬធនធានមនុស្សក្នុងកម្មវិធីរបស់សមាគមដើម្បីផ្សព្វផ្សាយអប់រំ និងកសាងសមត្ថភាពដល់កសិករជាក្រុមគោលដៅលើប្រព័ន្ធគាំពារសង្គម គោលនយោបាយជាតិមុខរបរ និងការងារ សេរីភាពសមាគម/សហជីព និងកិច្ចសន្ទនាសង្គមផ្សេងៗ។

៨-សំណើរសុំកិច្ចសហការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តក្នុងការផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនសមាជិក សមាគម និងពិសេសស្រ្តីដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅដើម្បីទទួលបានការថែទាំសុខភាព៕

ព័ត៌មានទាក់ទង

សហគមន៍ដីធ្លីមកពីស្រុកចំនួន៣នៅក្នុងខេត្តស្វាយរៀង ប្រារព្ធទិវាសិទ្ធិមនុស្សក្រោម ប្រធានបទ«ឆ្ពោះទៅសិទ្ធិកសិករ និងគាំពារសង្គម » តំណាងកសិករខ្នាតតូចស្នើសុំអន្តរាគមន៍ពីក្រសួងការងារេចំនួន៨ចំនុចដើម្បីសម្រួលដល់ជីវភាពរស់នៅ វេទិកាកសិករថ្នាក់ជាតិលើកទី១៣ បានប្រារព្ធឡើងក្រោមប្រធានបទ «កសិកម្មប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា» រដ្ឋមន្ត្រីក្រសួងកសិកម្មចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សហគមន៍ដីធ្លីនៅខេត្តកោះកុងបើកយុទ្ធនាការ ១៦ថ្ងៃស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន ក្រសួងដែនដី ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន២ ក្នុងឃុំបួរ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យកសិករធ្វើស្រូវសែនក្រអូបជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា ជាជាងការធ្វើពូជស្រូវ OM របស់វៀតណាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្ហាញវីដេអូចំនួន១២ ពីសក្ដានុពលនៃអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦ មន្ត្រីជំនាញជលផលបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកជាង ៥ពាន់ម៉ែត្រ ក្រោយចុះបង្រ្កាបបទល្មើសនេសាទ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម