សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

វេទិកាកសិករថ្នាក់ជាតិលើកទី១៣ បានប្រារព្ធឡើងក្រោមប្រធានបទ «កសិកម្មប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា»

25-វិច្ឆិកា-2024 - ម៉ោង 03:28:PM

អត្តបទ៖ យូ វាសនា

វេទិកាកសិករថ្នាក់ជាតិលើកទី១៣ មានការសហការរៀបចំ នៅសណ្ឋាគារ អង្គរសេនជូរី រីសត & ស្ប៉ា នៃទីរួមខេត្តសៀមរាប ដោយមានតំណាងផ្សេងៗចូលរួមតំណាងរាជរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍កសិករ និងភាគីពាក់ព័ន្ធជាច្រើន។

វេទិការយៈពេល២ថ្ងៃនេះប្រារព្ធឡើកគោលបំណងទី១៖ ដើម្បីបង្ហាញកសិករ និងភាគីពាក់ព័ន្ធជាច្រើនទៀតអំពីគោល ការណ៍ណែនាំ និងគោលនយោបាយ ទាក់ទងនឹងការទទួលបានដើមទុន យុទ្ធសាស្ត្រទីផ្សារ កសិកម្ម​​​ឆ្លាតវៃតាមអាកាសធាតុ សហករណ៍កសិកម្ម កំណើនបៃតង និង អធិបតេយ្យភាពស្បៀងអាហារ។ ទី ២៖ ណែនាំកសិករ រួមទាំង ប្រជានេសាទសមុទ្រ និងអ្នកពាក់ព័ន្ធជា ច្រើនទៀត អំពីការអនុវត្តន៍ល្អបំផុតលើការ លើកកម្ពស់ផលិតភាពកសិកម្មប្រកបដោយ ភាពសុខដុមជាមួយធម្មជាតិ តាមរយៈ កសិកម្មសរីរាង្គ ការ​​អនុវត្តកសិកម្មទំនើបកសិអេកូឡូស៊ី កសិកម្មបង្កើតឡើងវិញ និងកសិកម្មអចិន្ត្រៃយ៍ (permaculture)។​​ ទី៣៖ ដើម្បីបង្ហាញពីសារៈសំខាន់របស់យុវជន និងស្ត្រីក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន និង​​អនាគត វិស័យកសិកម្មនៅកម្ពុជា ដូចជាកម្មវិធីអប់រំ ភាពជាសហគ្រិន ការកាន់កាប់ដីធ្លី និងការ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ គោលបំណងទី៤៖ ដើម្បីបង្ហាញផលិតផល កសិកម្មក្នុងស្រុក និងការថ្លែងអំណរគុណ ដល់កសិករ បង្កើតបណ្តាញ និងបង្ហាញពី កង្វល់ និងស្នើយុទ្ធសាស្ត្រដោះស្រាយបញ្ជ ប្រឈមកសិកម្មដែលកសិករ និងអ្នកពាក់ ព័ន្ធច្រើនក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។

វេទិកាកសិករថ្នាក់ជាតិត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំបានចាប់ផ្តើមតាំងពីឆ្នាំ២០១១ ហើយក៏ជា វេទិកាតែមួយគត់ ដែល​​មានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធ រួមទាំងមានដំណើរការរៀបចំរួមគ្នា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់​​នេះនិង ភាគីផ្សេងៗបានចូលរួមក្នុងដំណើរការរៀបចំ គាំទ្រព្រឹត្តិការណ៍នេះ រួមមាន អង្គការសង្គមស៊ីវិល តំណាងរាជ​​រដ្ឋាភិបាលមកពីក្រសួងស្ថាប័នផ្សេងៗ រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ជាដើម ដែលកំពុងធ្វើការពាក់ព័ន្ធនឹង គោលនយោបាយ កម្មវិធី និងការអនុវត្តសកម្មភាពនានា បម្រើផលប្រយោជន៍ដល់ការងារកសិកម្ម និងផលិតផល កសិករ ព្រមទាំងតំណាងស្ថាប័នលើកិច្ចការពាក់ព័ន្ធវិស័យនេះ៕

ព័ត៌មានទាក់ទង

សហគមន៍ដីធ្លីមកពីស្រុកចំនួន៣នៅក្នុងខេត្តស្វាយរៀង ប្រារព្ធទិវាសិទ្ធិមនុស្សក្រោម ប្រធានបទ«ឆ្ពោះទៅសិទ្ធិកសិករ និងគាំពារសង្គម » តំណាងកសិករខ្នាតតូចស្នើសុំអន្តរាគមន៍ពីក្រសួងការងារេចំនួន៨ចំនុចដើម្បីសម្រួលដល់ជីវភាពរស់នៅ វេទិកាកសិករថ្នាក់ជាតិលើកទី១៣ បានប្រារព្ធឡើងក្រោមប្រធានបទ «កសិកម្មប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា» រដ្ឋមន្ត្រីក្រសួងកសិកម្មចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សហគមន៍ដីធ្លីនៅខេត្តកោះកុងបើកយុទ្ធនាការ ១៦ថ្ងៃស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន ក្រសួងដែនដី ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន២ ក្នុងឃុំបួរ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យកសិករធ្វើស្រូវសែនក្រអូបជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា ជាជាងការធ្វើពូជស្រូវ OM របស់វៀតណាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្ហាញវីដេអូចំនួន១២ ពីសក្ដានុពលនៃអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦ មន្ត្រីជំនាញជលផលបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកជាង ៥ពាន់ម៉ែត្រ ក្រោយចុះបង្រ្កាបបទល្មើសនេសាទ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម