សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្ហាញវីដេអូចំនួន១២ ពីសក្ដានុពលនៃអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦

02-កញ្ជា-2024 - ម៉ោង 02:12:PM

 

អត្ថបទ៖ MLmedia

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ គ្រោងនឹងចេញផ្សាយវីដេអូជាបន្តបន្ទាប់ ចំនួន១២ ដែលបង្ហាញពីសក្ដានុពលនៃអនុវិស័យទាំង៥ គឺកសិកម្ម ជលផល ព្រៃឈើ កៅស៊ូ និងសុខភាពនិងផលិតកម្មសត្វ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ស្ដីពីការដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ និងសហគមន៍កសិកម្មទំនើបនេះបើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 

វីដេអូទាំង១២នេះ សម្រេចបានដោយមានការគាំទ្រការផលិតពីស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រោមការដឹកនាំផលិតដោយផ្ទាល់ពីលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

 

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានលើកឡើងថា វីដេអូនេះ សាធារណជននឹងបានយល់ដឹងកាន់តែច្បាស់អំពីការងារដែលថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ប្រឹងប្រែងធ្វើ ដោយសហការជាមួយអង្គការ និងដៃគូអភិវឌ្ឍនានា ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀង ក៏ដូចជានិរន្ដរភាពសេដ្ឋកិច្ចនិងបរិស្ថាន។  

យ៉ាងណានៅក្នុងការងារផលិតវីដេអូទាំង១២នេះក៏មានការណែនាំ និងផ្តល់អនុសាសន៍ក៏ដូចជាការកែលម្អពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដោយធ្វើយ៉ាងណាឱ្យវីដេអូទាំងអស់មានខ្លឹមសារឆ្លុះបញ្ចាំងនូវការងារពិតជាក់ស្ដែងដែលក្រសួងកំពុងធ្វើ។

 

លោកជំទាវបន្តថា ការផលិតវីដេអូនេះគឺសម្រេចបាននូវគោលនយោបាយរបស់ក្រសួងដែលប្រឹងប្រែងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឱ្យប្រជាជន និងប្រជាជាតិកម្ពុជា «មានហូប មានបាន មានប្រើ និងមានរហូត»។

 

យ៉ាងណានៅល្ងាចថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ វីដេអូដំបូងដែលត្រូវចេញផ្សាយ ក្រសួងបានជ្រើសយកវីដេអូឯកសារស្ដីអំពីការងារអភិរក្សធនធានជលផលបាតសមុទ្រនៅតំបន់កោះអាចម៍សេះ ដោយវីដេអូឯកសារនេះ បានចាក់បញ្ចាំងនៅក្នុងពិធីបើកមហោស្រពភាពយន្តអន្ដរជាតិកម្ពុជាលើកទី១៣ ឆ្នាំ២០២៤ និងក្នុងកម្មវិធីផែនដីដ៏ស្រស់ស្អាត ដែលឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញជាអធិបតី កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ផងដែរ៕

 ប្រភពរូបភាព៖ ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ

ព័ត៌មានទាក់ទង

សហគមន៍ដីធ្លីមកពីស្រុកចំនួន៣នៅក្នុងខេត្តស្វាយរៀង ប្រារព្ធទិវាសិទ្ធិមនុស្សក្រោម ប្រធានបទ«ឆ្ពោះទៅសិទ្ធិកសិករ និងគាំពារសង្គម » តំណាងកសិករខ្នាតតូចស្នើសុំអន្តរាគមន៍ពីក្រសួងការងារេចំនួន៨ចំនុចដើម្បីសម្រួលដល់ជីវភាពរស់នៅ វេទិកាកសិករថ្នាក់ជាតិលើកទី១៣ បានប្រារព្ធឡើងក្រោមប្រធានបទ «កសិកម្មប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា» រដ្ឋមន្ត្រីក្រសួងកសិកម្មចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សហគមន៍ដីធ្លីនៅខេត្តកោះកុងបើកយុទ្ធនាការ ១៦ថ្ងៃស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន ក្រសួងដែនដី ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន២ ក្នុងឃុំបួរ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យកសិករធ្វើស្រូវសែនក្រអូបជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា ជាជាងការធ្វើពូជស្រូវ OM របស់វៀតណាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្ហាញវីដេអូចំនួន១២ ពីសក្ដានុពលនៃអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦ មន្ត្រីជំនាញជលផលបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកជាង ៥ពាន់ម៉ែត្រ ក្រោយចុះបង្រ្កាបបទល្មើសនេសាទ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម