សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សហគមន៍ដីធ្លីនៅខេត្តកោះកុងបើកយុទ្ធនាការ ១៦ថ្ងៃស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន

16-តុលា-2024 - ម៉ោង 11:55:AM

អត្ថបទ៖ កែវ រតនៈ

កសិករ ស្រ្តីជនបទ យុវកសិករនៅក្នុងខេត្តកោះកុង ដែលមកពី៤សហគមន៍ មានសហគមន៍៨៤៣ សហគមន៍១២៩ សហគមន៍៨០ និងសហគមន៍៦១គ្រួសារ ស្ថិតនៅក្នុងស្រុកស្រែបុទុមសាគរ ខេត្តកោះកុងប្រមាណ៥រយនាក់ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៤ បានសហការគ្នារៀបចំយុទ្ធនាការជាសកល១៦ថ្ងៃស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន ដើម្បីផ្សព្វផ្សាយ ក្នុងការជំរុញ និងស្វែងរកនូវការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋសហគមន៍ ជាពិសេសកសិករ ឱ្យពួកគេរួមគ្នា ក្នុងការទទួលបានប្រព័ន្ធគាំពារសង្គម ទទួលបាននូវដំណោះស្រាយដីធ្លីសមរម្យ និងការចូលរួមលើកកម្ពស់និរន្តរភាពបរិស្ថាន និងភាពធន់នឹងអាកាសធាតុនៅក្នុងសហគមន៍របស់ពួកគេ ក្នុងគោលបំណង ១)-ដើម្បីផ្តល់ឱកាសដល់យុវជនកសិករ ស្ត្រីជនបទ ជនជាតិដើមភាគតិច កសិករ/សហគមន៍/បណ្ដាញនិងសមាគម ដែលចង់បង្ហាញ និងលើកឡើងពីបញ្ហាដីធ្លី ការបាត់បង់ធនធានធម្មជាតិ យុត្តិធម៌បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ កិច្ចគាំពារសង្គម កង្វល់ និងតម្រូវការក្នុងវិស័យគោលនយោបាយឆ្លើយតបទៅការរស់នៅតាមតំបន់គោលដៅ។ គោលបំណង ២)-ដើម្បីបង្កើនកិច្ចសហការរវាងរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអ្នកមានកាតព្វកិច្ចឱ្យគិតគូរដល់តម្រូវការ និងកង្វល់របស់សហគមន៍ដែលទាក់ទងនឹងបរិស្ថាន សិទ្ធិអាស្រ័យផលធនធានធម្មជាតិ ប្រព័ន្ធគាំពារសង្គម សកម្មភាពបរិស្ថាន និងសិទ្ធិដីធ្លី ជាពិសេសជាឱកាសមួយសម្រាប់បរិយាកាសអំណោយផលដល់អ្នកចូលរួមឱ្យធ្វើការសហការដើម្បីដោះស្រាយ ឆ្លើយតបបញ្ហារួមគ្នា និងគោលបំណងទី ៣)-ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត-អាជ្ញាធរ ប្រជាពលរដ្ឋសហគមន៍សហការជាមួយគ្នាក្នុងការជំរុញការដោះស្រាយបញ្ហារបស់សហគមន៍ប្រកដោយដោយនិរន្តភាព ចេរភាព តម្លាភាព គណនេយ្យភាព និងផ្តល់នូវភាពស្របច្បាប់ក្នុងកិច្ចការងារពារបរិស្ថាន គាំពារសង្គម និងសិទ្ធិដីធ្លី។

ក្នុងកម្មវិធីនោះ លោក ឈឹម សុផាន ប្រធានសហគមន៍៨៤៣ បានមានប្រសាសន៍ថា ថ្មីៗនេះសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានជួយសម្របសម្រួលក្នុងការធ្វើប័ណ្ណមូលនិធិសមធម៌សុខាភិបាលដែលបានប័ណ្ណនេះអាចឱ្យប្រជាពលរដ្ឋទៅ​​​​​​​ទទួលសេវាសុខាភិបាលពីមន្ទីរពេទ្យរដ្ឋដោយមិនបង់ប្រាក់ ដែលនេះជាការលើកកម្ពស់កិច្ចគាំពារសង្គមមួយយ៉ាងសំខាន់ ។ សម្រាប់កិច្ចគាំពារបរិស្ថានវិញ លោកក៏បានជំរុញឱ្យប្រជាសហគមន៍កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ហើយបើចាំបាច់ត្រូវតែប្រើហើយនោះ គឺត្រូវទុកដាក់ឱ្យបានត្រឹមត្រូវព្រោះវាជាសំរាមដែលមិនងាយរលាយក្នុងរយៈពេលខ្លីនោះទេ។ លោកក៏បានលើកផងដែរ​​ពីចំណុចវិជ្ជមាននៃសិទ្ធិដីធ្លីដោយសហគមន៍របស់លោករួមទាំងសហគមន៍ដីធ្លីជាច្រើនទៀតនៅកម្ពុជា ត្រូវបានក្រសួង​​រៀបចំដែនដី នគររូបនីយកម្ម អញ្ជើញឱ្យទៅពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ ហើយក្នុងនោះទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។

លោក តាន់ វិសាល តំណាងអង្គការអុកស្វាម ដែលបានចូលរួមក្នុងកម្មវិធីដែរនោះមានប្រសាសន៍ថា លោកបានបំពេញការងារជាមួយអង្គការអុកស្វាមរយៈពេល៨ឆ្នាំមកហើយ ព្រមទាំងបានធ្វើការងារជាមួយអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហើយនេះជាលើកទី១ហើយដែលបានឃើញប្រជាសហគមន៍ជាពិសេសគឺស្ត្រីបានចូលមួយកម្មវិធី យុទ្ធនាការ ១៦ថ្ងៃស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន។ លោកក៏បានចាត់ទុកប្រជាសហគមន៍ដែលជាកសិករគឺជាវីរកសិករ​​ព្រោះថាព្រោះថាប្រជាសហគមន៍ទាំងនោះក្រីក្រផង ធ្វើការខ្លួនឯងផង ជួយបញ្ហាជាច្រើនផង ប៉ុន្តែនៅតែរឹងប៉ឹង​ដោយ​​អាចចងក្រងជាសហគមន៍ដើម្បីគាំទ្រគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថាជាសកល១៦ថ្ងៃគឺត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី១៦ ដោយប្រារព្ធឡើងក្រោមប្រធានបទផ្សេងៗគ្នាតាមស្ថានភាពជាក់ស្ដែងក្នុងឆ្នាំនិមួយៗ៕

 

ព័ត៌មានទាក់ទង

សហគមន៍ដីធ្លីមកពីស្រុកចំនួន៣នៅក្នុងខេត្តស្វាយរៀង ប្រារព្ធទិវាសិទ្ធិមនុស្សក្រោម ប្រធានបទ«ឆ្ពោះទៅសិទ្ធិកសិករ និងគាំពារសង្គម » តំណាងកសិករខ្នាតតូចស្នើសុំអន្តរាគមន៍ពីក្រសួងការងារេចំនួន៨ចំនុចដើម្បីសម្រួលដល់ជីវភាពរស់នៅ វេទិកាកសិករថ្នាក់ជាតិលើកទី១៣ បានប្រារព្ធឡើងក្រោមប្រធានបទ «កសិកម្មប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា» រដ្ឋមន្ត្រីក្រសួងកសិកម្មចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សហគមន៍ដីធ្លីនៅខេត្តកោះកុងបើកយុទ្ធនាការ ១៦ថ្ងៃស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន ក្រសួងដែនដី ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន២ ក្នុងឃុំបួរ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យកសិករធ្វើស្រូវសែនក្រអូបជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា ជាជាងការធ្វើពូជស្រូវ OM របស់វៀតណាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្ហាញវីដេអូចំនួន១២ ពីសក្ដានុពលនៃអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦ មន្ត្រីជំនាញជលផលបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកជាង ៥ពាន់ម៉ែត្រ ក្រោយចុះបង្រ្កាបបទល្មើសនេសាទ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម