សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងដែនដី ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន២ ក្នុងឃុំបួរ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង

08-តុលា-2024 - ម៉ោង 02:36:PM

អត្ថបទ៖ សំនៀង

 

យោងតាមលិខិងតជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា រដ្ឋបាលខេត្តបើបានធ្វើការជូនដំណឹងដល់សាធារណៈជនរួមទាំងមន្ទីរអង្គភាព និងស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ឋនឹងក្បាលដីស្ថិតក្នុងតំបន់វិនិច្ឆ័យ នៃភូមិស្ពានទំនាប និងភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ឲ្យចូលរួមពិនិត្យលើទិន្នន័យ ដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូល ទាំងថ្ងៃឈប់សម្រាក)។ 

 

រដ្ឋបាលខេត្តបាត់ដំបងបានបន្តថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យ យោងខាងលើ គណៈកម្មការរដ្ឋបាល និងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ដោយគិតចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ ជាកំហឹត ស្ថិតក្នុងបរិវេណវត្តអន្លង់ស្ពឺ ភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថាទិន្នន័យដែលបានបិទផ្សាយជូនពិនិត្យជាសាធារណៈនេះ មានភាពត្រឹមត្រូវហើយមិនអាចជំនាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ។

 

រដ្ឋបាលខេត្តសូមបញ្ជាក់ថា ការផុតកំណត់នៃការបិទផ្សាយជាសាធារណៈ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុប ហើយលើកសំណើរផ្តល់សិទ្ធិលើអចលនវត្ថុទៅអភិបាលខេត្ត ដើម្បីពិនិត្យសម្រេចរួចបញ្ជូនឲ្យរដ្ឋបាលសុរិយោដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបំពេញគ្រប់លក្ខណៈតាមផ្លូវច្បាប់៕

 រូបភាព៖ ក្រសួងរៀបចំដែនដី

ព័ត៌មានទាក់ទង

សហគមន៍ដីធ្លីមកពីស្រុកចំនួន៣នៅក្នុងខេត្តស្វាយរៀង ប្រារព្ធទិវាសិទ្ធិមនុស្សក្រោម ប្រធានបទ«ឆ្ពោះទៅសិទ្ធិកសិករ និងគាំពារសង្គម » តំណាងកសិករខ្នាតតូចស្នើសុំអន្តរាគមន៍ពីក្រសួងការងារេចំនួន៨ចំនុចដើម្បីសម្រួលដល់ជីវភាពរស់នៅ វេទិកាកសិករថ្នាក់ជាតិលើកទី១៣ បានប្រារព្ធឡើងក្រោមប្រធានបទ «កសិកម្មប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា» រដ្ឋមន្ត្រីក្រសួងកសិកម្មចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សហគមន៍ដីធ្លីនៅខេត្តកោះកុងបើកយុទ្ធនាការ ១៦ថ្ងៃស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន ក្រសួងដែនដី ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន២ ក្នុងឃុំបួរ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យកសិករធ្វើស្រូវសែនក្រអូបជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា ជាជាងការធ្វើពូជស្រូវ OM របស់វៀតណាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្ហាញវីដេអូចំនួន១២ ពីសក្ដានុពលនៃអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦ មន្ត្រីជំនាញជលផលបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកជាង ៥ពាន់ម៉ែត្រ ក្រោយចុះបង្រ្កាបបទល្មើសនេសាទ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម