សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា សម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង ក្នុងខេត្តកោះកុង របស់អង្គការ WCS

21-កក្តដា-2024 - ម៉ោង 07:07:PM
 
អត្ថបទ៖ យូ​ វាសនា
 
កាលពីនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS នេះបើយោងតាមការចេញផ្សាយផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
 
 
មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ ខេត្ត​កោះ​កុង​ ដែលមានទីតាំងនៅ​ភូមិ​ទួល​គគីរ​លើ​ ​ឃុំ​ទួល​គគីរ​ ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង​ គឺជាទី​កន្លែង​មានសុវត្ថិភាព ​សម្រាប់​ការ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​និង​ក្រពើ​ត្រី​ តាមរយៈការចិញ្ចឹម​មើល​ថែ ​ប​​​​​ង្កាត់​ពូជ​ និង​ភ្ញាស់​ពង​កូន​អណ្តើ​ក​ហ្លួង​និង​ក្រពើ​ត្រី ​រហូត​ដល់​ពួក​វា​ធំ​ធាត់​អា​ច​លែង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​ដែល​ជា​ទី​ជម្រក​ធម្ម​ជាតិ​របស់​ពួក​វា ហើយនឹងមានការចូលរួមពីប្រជា​សហគមន៍​មូល​ដ្ឋាន និង​តំណាង​នៃ​ Mandai Nature ដែល​ជា​ម្ចាស់​ជំនួយ​គាំ​ទ្រ​ការ​ងារ​អភិរក្ស​សត្វ​ល្មូន​ដែល​រួម​មាន​អណ្តើក​ហ្លួងនិង​ក្រពើ​ត្រី​នៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ ខេត្ត​កោះ​កុង និង​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​។
 
ឯកឧត្តម ឌិត ទីណា បាន​ចូល​រួម​លែង​អណ្តើក​ហ្លួង​ចំនួន​ ២០​​ក្បាល ​ចូល​ក្នុង​​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​។ ក្នុង​នោះ​ អណ្តើក​ហ្លួង​ចំនួន​ ១២ក្បាល​ មាន​បំពាក់​ឧបករណ៍​បញ្ជូន​សំឡេង​ដើម្បី​តាម​ដាន​ចលនា​ អត្រា​រស់​រាន​ និងការ​ប្រើ​ប្រាស់​ទី​ជម្រក​របស់​អណ្តើក​ហ្លួង​ទាំង​នោះ​។
 
 
ទោះជាយ៉ាងណារាល់សត្វអណ្តើកហ្លួងដែលត្រូវបានប្រលែងទៅក្នុងជម្រកធម្មជាតិវិញ ជួយទ្រទ្រង់ដល់ជលផលនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល រក្សាជីវៈចម្រុះ និងធានាថាសត្វល្មូនតំណាងជាតិរបស់កម្ពុជាអាចមានចំនួនកើនឡើងនៅក្នុងទីជម្រកធម្មជាតិរបស់វា៕

ព័ត៌មានទាក់ទង

សហគមន៍ដីធ្លីមកពីស្រុកចំនួន៣នៅក្នុងខេត្តស្វាយរៀង ប្រារព្ធទិវាសិទ្ធិមនុស្សក្រោម ប្រធានបទ«ឆ្ពោះទៅសិទ្ធិកសិករ និងគាំពារសង្គម » តំណាងកសិករខ្នាតតូចស្នើសុំអន្តរាគមន៍ពីក្រសួងការងារេចំនួន៨ចំនុចដើម្បីសម្រួលដល់ជីវភាពរស់នៅ វេទិកាកសិករថ្នាក់ជាតិលើកទី១៣ បានប្រារព្ធឡើងក្រោមប្រធានបទ «កសិកម្មប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា» រដ្ឋមន្ត្រីក្រសួងកសិកម្មចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សហគមន៍ដីធ្លីនៅខេត្តកោះកុងបើកយុទ្ធនាការ ១៦ថ្ងៃស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន ក្រសួងដែនដី ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន២ ក្នុងឃុំបួរ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យកសិករធ្វើស្រូវសែនក្រអូបជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា ជាជាងការធ្វើពូជស្រូវ OM របស់វៀតណាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្ហាញវីដេអូចំនួន១២ ពីសក្ដានុពលនៃអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦ មន្ត្រីជំនាញជលផលបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកជាង ៥ពាន់ម៉ែត្រ ក្រោយចុះបង្រ្កាបបទល្មើសនេសាទ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម