អត្ថបទ៖ កែវ រតនៈ
នេះបើយោងរបាយការណ៍ statista.com ដែលត្រូវបានចែករំលែកដោយ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
របាយការណ៍របស់ statista.com បង្ហាញថា ប្រទេសដែលនាំងអង្គរចេញច្រើនលំដាប់លេខ១ គឺប្រទេសឥណ្ឌា មានចំនួននាំចេញរហូតដល់ ១៦,៥០០ តោន លេខ២ គឺប្រទេសថៃមានចំនួន៨,២០០ តោន លេខ៣ គឺប្រទេសមានចំនួន៧,៦០០តោន លេខ៤ គឺប្រទេសប៉ាគីស្ថានមានចំនួន៥ពាន់តោន លេខ៥ គឺសហរដ្ឋអាមេរិក មានចំនួន២៦៧៥ តោន លេខ៦គឺប្រទសចិនមាន ២,២០០តោន ទី៧គឺកម្ពុជា មានចំនួន១,៩៥០តោន ទី៨ គឺប្រទេសមីយ៉ាន់ម៉ា មានចំនួន១០០ ទី៩ គឺប្រទេសប្រេស៊ីល មាន១០០តោន និងទី១០ គឺប្រទេស អ៊ុយរ៉ាហ្គាយ មានចំនួន ៩៥០តោន។
ជាមួយគ្នានេះឯកឧត្តម យ៉ង សាំងកុមារ ក៏បានឱ្យដឹងថា នៅក្នុងរយៈពេល៤ខែឆ្នាំ២០២៤នេះ បរិមាណនាំចេញកើនឡើងថែមជាង៣០ភាគរយបើធៀបទៅនឹងរយៈពេល៤ខែដូចគ្នានៅឆ្នាំ២០២៣។ ក្នុងមួយឆ្នាំកម្ពុជាផលិតស្រូវបានជាង១២លានតោន ឬជាង៧លានតោនអង្ករ ដែលលើសពីតម្រូវការក្នុងស្រុកប្រមាណ៥០ភាគរយ។ វិស័យស្រូវអង្ករកម្ពុជាមិនត្រឹមតែជោគជ័យក្នុងការផលិតស្បៀងសម្រាប់ធានាបានសន្តិសុខស្បៀងជូនជាតិទេ គឺថែមទាំងចូលរួមចំណែកដល់សន្តិសុខស្បៀងពិភពលោកផងដែរ។
បើតាមលោកបណ្ឌិត យ៉ង សាំងកុមារ គោលដៅទៅមុខគឺបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ជាពិសេសគាំទ្រឱ្យមានការបង្កើនប្រាក់ចំណូលជូនកសិករអ្នកផលិតស្បៀង។
យោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថ រយៈពេល ១២ខែ ឆ្នាំ២០២៣ ម្ពុជាបាននាំចេញអង្ករបានចំនួនជាង៦៥៦ពាន់តោន ដែលគិតជាទឹកប្រាក់បានចំនួន៤៦៦ លានដុល្លាសហរដ្ឋអាមេរិក៕
28-វិច្ឆិកា-2024 - ម៉ោង 10:33:AM
25-វិច្ឆិកា-2024 - ម៉ោង 03:28:PM
11-វិច្ឆិកា-2024 - ម៉ោង 04:03:PM
16-តុលា-2024 - ម៉ោង 11:55:AM