សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ

18-មិនា-2026 - ម៉ោង 02:23:PM

ដោយ៖ សំនៀង

 

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ ​ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីណែនាំដល់ ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមឱ្យបានផុសផុលក្នុងការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅរាជធានីភ្នំពេញ ដើម្បីញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម រក្សាបាននូវប្រពៃ ណីទំនៀមទម្លាប់ វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ និងធានាបាននូវសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងបង្កើនសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។

 

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់​ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា វត្តអារាម ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារ រមណីយដ្ឋាន និងមជ្ឈមណ្ឌលកម្សាន្តទាំងអស់ក្នុង រាជធានីភ្នំពេញ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា "ព្រះបរមរតនកោដ្ឋ" និងសម្តេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត អមដោយការតុបតែងលម្អ កំណាត់បូ បំភ្លឺភ្លើងពណ៌ និងដុតគោមបំភ្លឺ ឱ្យបានស្រស់ស្អាត ចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល និងបដាពាក្យស្លោកនៅតាមសា្ថប័ន និងទីតាំងសាមី  បដា ពាក្យស្លោក ត្រូវមានខ្លឹមសារឆ្លុះបញ្ចាំងពីសន្តិភាព និងការអភិវឌ្ឍជាតិ និងទាក់ទងប្រពៃណី ទំនៀមទម្លាប់ពិធីបុណ្យចូលឆ្នាំថ្មី ហើយត្រូវចងតាមលក្ខណៈបច្ចេកទេស និងសមស្របតាម ទំហំអគាររបស់ខ្លួន ចៀសវាងបង្កគ្រោះថ្នាក់ និងបាត់បង់សោភ័ណភាព។

 

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជ ធានីភ្នំពេញ ត្រូវរៀបចំកម្មវិធីសម្ដែងសិល្បៈបុរាណ-សម័យ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋាន និងទីសាធារណៈសមរម្យក្នុងរាជធានីភ្នំពេញ មានការបំផុសចលនា ប្រជាពលរដ្ឋចូលរួមឱ្យបានផុលផុស ក្នុងការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ និងវាយឆ្នាំង នៅតាមរមណីយដ្ឋាននានា ឬ ទីតាំងសមរម្យណាមួយ៕

ព័ត៌មានទាក់ទង

វត្តអារាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាញាណ និងសីលធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង បានប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអំពាវនាវឱ្យបញ្ឈប់ប្រើប្រាស់ពាក្យពេចន៍កាយវិការ និងសំលៀកបំពាក់មិនសមរម្យក្នុងពិធី បុកល័ក្ត របាយការណ៍បង្ហាញការខូចខាតយ៉ាងធ្ងន់ធ្ងរនៅប្រាសាទព្រះវិហារ បន្ទាប់ពីការវាយប្រហាររបស់កងទ័ពថៃ អបអរសារទរខួប២២ឆ្នាំនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កម្ពុជាស្នើយូណេស្កូពិនិត្យលើករណីថៃលួចចម្លងគំរូប្រាសាទអង្គរវត្ត រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា៖ កម្ពុជាជាអ្នកទទួលបន្ទុកចំណាយលើការដឹកជញ្ជូញវត្ថុបុរាណទាំង២០ដុំមកកម្ពុជាវិញ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម