
រដ្ឋាភិបាលបានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារកំពុងផ្តោតការយកចិត្តទុកដាក់លើស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងការជួយដល់ប្រជាពលរដ្ឋភៀសសឹក។
ទោះជាយ៉ាងណា យោងតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល ចុះថ្ងៃទី១ កក្កដានេះ ការរៀបចំពិធីបុណ្យអុំទូកនៅតាមបណ្តាខេត្ត អាចប្រព្រឹត្តទៅជាធម្មតា ស្របតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ ខណៈថ្ងៃឈប់សម្រាកផ្លូវការរយៈពេល៣ថ្ងៃ នៅរក្សាដដែល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានណែនាំឱ្យក្រុមការងារចុះមូលដ្ឋាន និងរដ្ឋបាលរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងថែទាំសុខទុក្ខប្រជាពលរដ្ឋភៀសសឹក យុទ្ធជន និងគ្រួសារយុទ្ធជននៅទូទាំងប្រទេស៕
កម្ពុជាអំពាវនាវសហគមន៍អន្តរជាតិការពារប្រាសាទព្រះវិហារ ខណៈអះអាងថារងការខូចខាតពីការវាយប្រហាររបស់កងទ័ពថៃ
រដ្ឋាភិបាលផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ឆ្នាំ២០២៦
អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក
វត្តអារាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាញាណ និងសីលធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ
ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ
06-កក្តដា-2026 - ម៉ោង 11:20:AM
01-កក្តដា-2026 - ម៉ោង 10:26:AM
23-មិថុនា-2026 - ម៉ោង 11:50:AM
18-ឧសភា-2026 - ម៉ោង 12:10:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា