
អត្ថបទ៖ វិចិត្រ
នៅក្នុងលិខិតចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ផ្ញើទៅកាន់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដោយរំឮកពីការប្រកាសរួមគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ មកកម្ពុជាវិញ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលកាលបរិច្ឆេទប្រគល់-ទទួលផ្លូវការ និងនីតិវិធីនានា ត្រូវបានក្រុមការងារបច្ចេកទេស នៃក្រសួងទាំងពីរ ឯកភាពរួចហើយ ដោយការរៀបចំពិធីប្រគល់-ទទួល នឹងធ្វើនៅទីក្រុងបាងកក ខែកក្កដា ឆ្នាំ២០២៥នេះ។
នៅក្នុងលិខិតខាងលើ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាបញ្ជាក់ថា ការដឹកជញ្ជូនពីប្រទេសថៃមកប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥នេះ ដោយរាល់ចំណាយនៃការដឹកជញ្ជូនជាបន្ទុករបស់កម្ពុជា ដែលពុំពាក់ព័ន្ធនឹងបន្ទុកថវិកាណាមួយរបស់ក្រសួងវប្បធម៌ថៃឡើយ។
ជាមួយគ្នានេះ លោកជំទាវ ភឿង សកុណា ក៏បានជំរុញឱ្យក្រសួងវប្បធម៌ថៃដែលមានលោកស្រី ផែថងថាន ជារដ្ឋមន្ត្រី អនុវត្តទៅតាមកិច្ចព្រមព្រៀង និងពេលវេលា ដែលបានកំណត់ ចៀសវាងការអូសបន្លាយពេលវេលា តទៅមុខទៀត។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅនេះ លោកស្រីផែថងថាន ស៊ីណាវ៉ាត់(Paetongtarn Shinawatra) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជានាយករដ្ឋមន្ត្រីព្យួរតំណែងរបស់ថៃ បានលើកឡើងថា ដំណើរការនៃការប្រគល់វត្ថុបុរាណចំនួន២០ដុំមកឱ្យកម្ពុជា ត្រូវបានផ្អាកដោយសារតែគ្មានថវិកាគ្រប់គ្រាន់ និងបានចាត់ទុកថាមិនមែនជារឿងបន្ទាន់អ្វីនោះឡើយ៕
កម្ពុជាអំពាវនាវសហគមន៍អន្តរជាតិការពារប្រាសាទព្រះវិហារ ខណៈអះអាងថារងការខូចខាតពីការវាយប្រហាររបស់កងទ័ពថៃ
រដ្ឋាភិបាលផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ឆ្នាំ២០២៦
អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក
វត្តអារាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលបញ្ញាញាណ និងសីលធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ
ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ
06-កក្តដា-2026 - ម៉ោង 11:20:AM
01-កក្តដា-2026 - ម៉ោង 10:26:AM
23-មិថុនា-2026 - ម៉ោង 11:50:AM
18-ឧសភា-2026 - ម៉ោង 12:10:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា