សារព័ត៌មានបៃតងប៉ុស្តិ៍

ប.ស.ស.  រៀបចំសិក្ខាសាលា “ប្រមូលធាតុចូលលើលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃភាពជាដៃគូរវាង ប.ស.ស. និងភាគីផ្ដល់សេវា”

1 ម៉ោងមុន

ដោយ៖ កែវ រតនៈ

យោងតាមការផ្សព្វផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហៅកាត់ ប.ស.ស. បានឱ្យដឹងថា  នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះប.ស.ស.  បានរៀបចំសិក្ខាសាលា “ប្រមូលធាតុចូលលើលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃភាពជាដៃគូរវាង ប.ស.ស. និងភាគីផ្ដល់សេវា” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ សរុបប្រមាណជាង ១០០នាក់។

ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលានោះ ឯកឧត្ដមបណ្ឌិតអនុរដ្ឋលេខាធិការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បង តាមរយៈការអនុវត្តរបបសន្តិសុខសង្គម ដោយបានពង្រីកវិសាលភាពយ៉ាងទូលំទូលាយ ដើម្បីធានាបាននូវស្ថិរភាពប្រាក់ចំណូល ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាបន្ន។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ បានបន្ថែមទៀតថា ការផ្តល់សេវាជូនសមាជិក ប.ស.ស. ប្រកបដោយភាពត្រឹមត្រូវ ឆាប់រហ័ស និងតម្លាភាព គឺជាចំណុចសំខាន់ដែលធ្វើឱ្យការអនុវត្តរបបសន្តិសុខសង្គមទទួលបានជោគជ័យ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើ និងស្នើដល់អង្គសិក្ខាសាលាទាំងមូល សូមចូលរួមផ្លាស់ប្ដូរមតិយោបល់ និងពិភាក្សាគ្នាដោយបើកចំហ ត្រង់ទៅត្រង់មក និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើឱ្យសេចក្ដីព្រាងប្រកាសនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានាផលប្រយោជន៍ជូនដល់សមាជិក ប.ស.ស. គ្រប់រូប៕

 រូបភាព៖ ប.ស.ស.

ព័ត៌មានទាក់ទង

ប.ស.ស.  រៀបចំសិក្ខាសាលា “ប្រមូលធាតុចូលលើលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃភាពជាដៃគូរវាង ប.ស.ស. និងភាគីផ្ដល់សេវា” កម្ពុជាជំរុញការទទួលស្គាល់ជំនាញ និងការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់លើកកម្ពស់ការចល័តកម្លាំងពលកម្មអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩ ក្រសួងការងារ និងក្រុមហ៊ុនដឹកជញ្ជូនឈានមុខចំនួន ៦ ចាប់ដៃគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ឱ្យកាន់តែទូលំទូលាយ កម្ពុជាពង្រីករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់អតីតយុទ្ធជនជាយោធិនថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី វេទិការស្វែងរការងារធ្វើជូនប្រជាពលរដ្ឋស្រុកជ័យសែន រយៈពេល​៣ឆ្នាំនៃអាណត្តិ​សម្ដេចធិបតី យុវជនក្រី​ក្រ និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ក្រសួងការងារ ដោះស្រាយវិវាទនៅក្រុមហ៊ុន មីង យ៉ាង ដោយជោគជ័យ ខណៈកម្មករវិលចូលធ្វើការវិញ នៅថ្ងៃនេះ ថ្នាក់ដឹកនាំប.ស.ស.ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការទ្រទ្រង់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ ៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ជូនដល់ប្រជាពលរដ្ឋ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម