
ដោយ៖ កែវ រតនៈ
យោងតាមការផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជាហៅកាត់ CMAC បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកណ្តាលCMAC រាជធានីភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានធ្វើ បទបង្ហាញស្តីពី “បច្ចុប្បន្នភាពស្តីពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥” ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានសរុបចំនួន៣៧រូប ដឹកនាំលោកវរនាវីឯក Commodore. Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៃសាធារណរដ្ឋហ្វីលីពីន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh) ចំនួន១៦រូប មកពីសហរដ្ឋអាម៉េរិក ចិន បារាំង ឥណ្ឌា ជប៉ុន អូស្ត្រាលី រុស្ស៊ី សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសសមាជិកអាស៊ានដឹកនាំដោយលោកវរសេនីយ៍ KYLE SALTZMAN អនុពន្ធ័យោធាសហរដ្ឋអាមេរិកនិងជាប្រធានតំណាងក្រុមអនុពន័្ធយោធាប្រចាំកម្ពុជា។
កម្មវិធីនេះរៀបចំនិងដឹកនាំ ដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ក អគ្គនាយករង នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ ។
បើតាម CMAC ក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ/សង្កាត់ចំនួន៦០ ភូមិចំនួន៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦៤០.០០០នាក់ បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។ សូមបញ្ជាក់ថា អង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន៣៣៥ភូមិ ក្នុងចំណោម៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃសរុបចំនួនជាង៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។
សង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូលនិងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង១៦.០០០ សក្ខីកម្ម៕






រូបភាព៖ CMAC
CMAC បង្ហាញពីសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥
ព្រឹទ្ធសភាកម្ពុជាឆ្លើយតបប្រធានព្រឹទ្ធសភាថៃ«យុទ្ធសាស្ត្រហាន់ចំណិតសាច់ក្រក» និងអះអាងថា ព្រំដែនមិនអាចផ្លាស់ប្តូរដោយកម្លាំង
កម្ពុជាបន្តបកអាក្រាតសកម្មភាពឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាក្នុងវេទិការអន្តរជាតិ
កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ
រដ្ឋមន្ត្រីអង់គ្លេសអំពាវនាវឱ្យកម្ពុជា–ថៃ ដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី
វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ
កម្ពុជាតវ៉ាចំពោះថៃ ជុំវិញការសាងសង់ផ្លូវ និងលេណដ្ឋានយោធាតាមព្រំដែន
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ ជំរុញនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ
ថៃបដិសេធការលើកឡើងរបស់អ្នករាយការណ៍ពិសេស UN ពាក់ព័ន្ធជម្លោះព្រំដែន
ម្សិលមិញ ម៉ោង 01:15:PM
27-សីហា-2026 - ម៉ោង 01:22:PM
26-សីហា-2026 - ម៉ោង 10:43:AM
25-សីហា-2026 - ម៉ោង 12:18:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា